header ads

Sponsor

ពិសី

​ភ្នំពេញៈ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុន១ ចាប់ឃាត់ខ្លួន ក្រោយពីត្រួតពិនិត្យរកឃើញវត្ថុតាងពាក់ព័ន្ធនឹងករណីប៉ុនប៉ងគាស់ផ្ទះ និងលួចយកទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង៤៖៣០នាទីទៀបភ្លឺ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវបេតុង ក្រុម២ ភូមិចំរើនផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលប៉ុស្តិ៍បឹងទំពុន១ បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ទី១-ឈ្មោះ រស់ វិចិត្រ (ហៅម៉ាប់) ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥២បេ ផ្លូវ១២៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន។ ទី២-ឈ្មោះ ចាន់ វណ្ណឌី (ហៅទុយ) ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងកេងកង២ ខណ្ឌចំការមន។ ទី៣-ឈ្មោះ ហេង សុភារុន (ហៅម៉ាប់) ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២០៩ ផ្លូវ៣៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតបាន ដែកចុងស្រួច ១ដើម, សោបំពង់លេខ៨ ចំនួន១, សោចិញ្ជៀនលេខ៨ ចំនួន១, ទុរវីសចំនួន២, ផ្លែទុរវីស ចំនួន១, ដង្កាប់ ចំនួន១, ដែលរឺស័រ ចំនួន១, ដែកដង្កៀបខ្មៅ ចំនួន១៥, ពិល១, ទូរស័ព្ទចាស់១គ្រឿង និងម៉ូតូម៉ាក Today ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1GV-6048 ១គ្រឿង ។

សមត្ថកិច្ចបន្តថា មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុន១ បានចេញធ្វើការល្បាតក្នុងភូមិសាស្ត្រ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ លុះដល់ចំណុចកើតហេតុ ក៏ប្រទះឃើញជនសង្ស័យទាំង៣នាក់ កំពុងជិះម៉ូតូ១គ្រឿងម៉ាក Today ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1GV-6048 ដោយមានការសង្ស័យនគរបាលបានឃាត់ឲ្យឈប់ ដើម្បីត្រួតពិនិត្យ ស្រាប់តែរកឃើញវត្ថុតាងសម្រាប់ប្រព្រឹត្តិបទល្មើសជាប់នឹងខ្លួន ទើបធ្វើកាតឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ យកមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងទំពុន១តែម្តង ។

បន្ទាប់ពីសាកសួររួច ជនសង្ស័យទាំងបានសារភាពថា ពួកគេពិយជាបានធ្វើសកម្មភាពដើររកលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋពិតប្រាកដមែន ។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបាននគរបាលប៉ុស្តិ៍បឹងទំពុន១ ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post