ភ្នំពេញៈ ជនជាតិឥណ្ឌា១៤នាក់ ត្រូវបានសមត្ថកិច្ចការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៨ព្រឹកថ្ងៃពុធ ១១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នៅផ្ទះលេខ៣០E1 និងផ្ទះលេខ៣៤ ផ្លូវលេខ៨១ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។
ប្រតិបត្តិការនេះ ដឹកនាំដោយលោកអនុសេនីយ៍ឯក វង្ស ខេមរា ជានាយរងការិយាល័យ និងលោកអនុសេនីយ៍ឯក ចុល ចេក ជានាយរងការិយាល័យ សហការជាមួយ កម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ផ្សារថ្មី២ ខណ្ឌដូនពេញ ។
ជាលទ្ធផលបានធ្វើការឃាត់ខ្លួនជនជាតិឥណ្ឌាចំនួន១៤នាក់ ២នាក់ មានលិខិតឆ្លងដែន និងមានបណ្ណ័ការងារត្រឹមត្រូវ ចំណេក១២នាក់ទៀត មានលិខិតឆ្លងដែន តែគ្មានបណ្ណ័ការងារត្រឹមត្រូវ។
បច្ចុប្បន្នជនជាតិឥណ្ឌាទាំង១៤នាក់ ត្រូវបានសមត្ថកិច្ចបានបញ្ជូនទៅកាន់អគ្គនាយដ្ឋានអន្តោប្រវេសន៍ ដើម្បីដោះស្រាយបន្ត៕