header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ករណីប្លន់មួយដ៏កម្រដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជាយើង ដោយនៅក្នុងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោងប្រហែលជា ១ មានករណីក្រុមចោរប្រដាប់ដោយអាវុធមួយក្រុម ចូលប្លន់ធនាគារ ឥណ្ឌូឆាយណា (RHB) ទាំងកណ្ដាលថ្ងៃត្រង់ ដែលមានទីតាំងនៅជាប់សាលាវ៉ាន់ដា លើផ្លូវម៉ៅសេទុង។ ក្នុងនោះ តាមព័ត៌មានបានឲ្យដឹងថាក្រុមចោរប្លន់ធនាគារមានគ្នា ៥ នាក់ ជិះម៉ូតូ២គ្រឿង មានកាំភ្លើងខ្លី ២ ដើម បានចូលប្លន់ធនាគារយកលុយអស់ ១០ ម៉ឺន ដុល្លារ ហើយពេលនេះសមត្ថកិច្ចកំពុងតែបើកប្រតិបត្តិការណ៍តាមឃាត់ខ្លួនក្រុមចោរទាំងនេះ។

ដោយឡែក ពេលនេះសូមស្តាប់កិច្ចសំភាសន៍ផ្ទាល់របស់ម្ចាស់ហ្វេសប៊ុកឈ្មោះ Kim Panha Panha ជាមួយនឹងលោកអ៊ុំដែលជាសន្តិសុខយាមនៅមុខ ធនាគារ ឥណ្ឌូឆាយណា (RHB) ដោយលោកអ៊ំត្រូវបានក្រុមចោរភ្ជង់គំរាមឲ្យនាំពួកគេចូលទៅខាងក្នុងដើម្បីប្រមូលលុយ។

លោកអ៊ំបានប្រាប់នៅក្នុងវីដេអូថា មុនដំបូងគឺលោកអ៊ុំកំពុងអង្គុយយាម ស្រាប់តែមានក្រុមចោរមួយក្រុមមានគ្នា ៥ នាក់ ពាក់មួកសុវត្តិភាព និងពាក់ម៉ាស់ ឃើញដូចនោះលោកអ៊ុំបានប្រាប់ថាកុំអោយចូលទៅក្នុងធនាគារ បើមិនដោះមួកសុវត្តិភាព មិនអោយចូលទេ ស្រាប់តែពេលនោះក្រុមចោរបានយកកាំភ្លើងភ្ជង់គាត់ ហើយអោយនាំចូលក្នុងធនាគារ ខណៈពេលដែលមានបុគ្គលិកប្រហែលជា ៦ នាក់ និងភ្ញៀវម្នាក់កំពុងនៅក្នុងនោះស្រាប់ ប៉ុន្តែមិនមានអ្នកណាហ៊ានតតាំងជាមួយក្រុមចោរឡើយ រហូតពួកគេអាចប្រមូលលុយបានយ៉ាងស្រួល ហើយក៏ចាកចេញទៅដោយសុវត្តិភាព។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post