header ads

Sponsor

ពិសី

ភ្នំពេញៈ ​ក្មេងស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់ ដោយសារ​ខ្មាស​គេ​ពេក ព្រោះ​ត្រូវ​ជនពាល​២​នាក់ ​ចាប់រំលោភ​សេពសន្ថវៈ​ បាន​យក​ថ្នាំ​ងងុយគេង​៥០​គ្រាប់​លេប​សម្លាប់ខ្លួន ប៉ុន្តែ​ត្រូវ​ឪពុកម្ដាយ​ឃើញ​ទាន់ ជជីក​សួរ​ពី​រឿងហេតុ​ទើប​ដឹងថា ត្រូវ​ជនល្មើស​២​នាក់​ ចាប់បង្ខំ​រំលោភ​សេពសន្ថវៈ។ ទោះបីយ៉ាងណា ជនល្មើស​២នាក់ ត្រូវបាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ឃាត់ខ្លួនដើម្បី​ចាត់ការ​តាមច្បាប់ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១-​ឈ្មោះ ​ប៊ូ សំណាង អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស និងទី២-ឈ្មោះ​ ទូច ឡុង​ឃុន អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស។ ជនសង្ស័យ​ទាំង​ពីរ ស្នាក់នៅ​ភូមិ​អូរអណ្តូង​១ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចរៀបរាប់​ពី​ដំណើររឿង​ថា កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៩៖០០​នាទី ជនរងគ្រោះ​ និង​ជនសង្ស័យ​២​នាក់ នាំគ្នា​ផឹកស្រា​នៅផ្ទះ​មិត្តភក្តិ​នៅ​ភូមិ​តាងៅ​ក្រោម សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ។ ពេលនោះ​ជនរងគ្រោះ​ស្រវឹងស្រាពេក​ ក៏​ឲ្យ​ជនសង្ស័យ​ទាំង២​នាក់​ ជិះ​ម៉ូតូ​ជូនទៅ​ផ្ទះ។ ស្រាប់តែ​ជនសង្ស័យ​ឌុប​ជនរងគ្រោះ​ចូល​ផ្ទះសំណាក់ ​ដាលីន​ បន្ទប់​លេខ​៦ រួច​ជនសង្ស័យ​ឈ្មោះ ​ប៊ូ សំណាង ចាប់រំលោភ​ជនរងគ្រោះ​បានសម្រេច​ ​រួច​ជនសង្ស័យ​ឈ្មោះ ទូច ឡុង​ឃុន ក៏​ចាប់​ជនរងគ្រោះ​ស្រាតខោ​បម្រុង​រំលោភ​ដែរ​ តែ​ជនរងគ្រោះ​រើ​បម្រាស់​ជនសង្ស័យ​ឈ្មោះ ទូច ឡុង​ឃុន​ក៏​លែង​វិញ ។

បន្ទាប់មក​ជនសង្ស័យ​ឈ្មោះ ប៊ូ សំណាង ​ក៏​ចាប់រំលោភ​ជនរងគ្រោះ​ម្តងទៀត​ បានសម្រេច​ទៀត។ រហូតដល់​ថ្ងៃទី១ ខែសីហា ឆ្នាំ​២០១៨ ជនរងគ្រោះ​បាន​យក​ថ្នាំ​ងងុយដេក​ប្រហែល​៥០​គ្រាប់ ដើម្បី​លេប​សម្លាប់ខ្លួន ​ក៏ត្រូវ​ម្តា​យមក​ទាន់​សួរនាំ​ដឹង​រឿងហេតុ​ខាងលើ​ ក៏​នាំ​ជនរងគ្រោះ​ទៅពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ បង្អែក​រាជធានី​ភ្នំពេញ រួចមក​ដាក់ពាក្យ​បណ្តឹងតែម្ដង ​។​

លុះដល់​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៨ ម៉ោង​១៤៖០០​នាទី ក្រុមគ្រួសារ​ជនរងគ្រោះ​ឃើញ​ជនសង្ស័យ​ទាំង២នាក់ កំពុង​នៅ​ភូមិ​អូរអណ្តូង​១ ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ក៏​ឃាត់ខ្លួន​ប្រគល់ឲ្យសមត្ថកិច្ច ចាត់ការ​តាមនីតិវិធីច្បាប់​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post