header ads

Sponsor

រិទ្ធី

ក្រោយសម្តេចតេជោ ហ៊ុន សែន បានបបួលមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ជាពិសេសលោក សម រង្ស៊ី    ឱ្យស្បថស្លាប់គ្រប់ទម្រង់ពាក់ព័ន្ធនិងលោក សម រង្ស៊ី ចោទថាការបោះឆ្នោតកន្លងទៅ ជាការបោះឆ្នោតក្លែងក្លាយ និងបំប៉ោងតួលេខអ្នកទៅបោះឆ្នោត។

លោក ស៊ន តារា អតីតគ្រូបង្រៀនទស្សនវិទ្យា បានឆ្លើយតមទៅសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថា៖ ខ្ញុំស្បថជូនសម្តេច បោះឆ្នោត​ តួលេខ​ លទ្ធផលគឺក្លែងក្លាយ។  លោក ស៊ន តារាបញ្ជាក់ថា​បើមិនមែនក្លែងក្លាយសូមឲ្យចាញ់សម្បថ៤ចំណុច៖

១- ធ្វើដំណើរ​តាមផ្លូវ​ត្រូវឡានបុកស្លាប់ ក្រឡាប់ឡានស្លាប់។ ២- ជិះយន្តហោះធ្លាក់ស្លាប់ខ្ទេចដូចផេះ។ ៣- បើមានជំងឹបេះដូងសូមឱ្យគាំងស្លាប់ លើសឈាមសូមឲ្យដាច់សសៃឈាមដួលស្លាប់ ឬបត់កស្លាប់លើខ្នើយ និង៤- ធ្វើដំណើរ​ពេលភ្លៀងសូមរន្ទះបាញ់ស្លាប់។

ប៉ុន្តែបើការបោះឆ្នោត តួលេខ​ លទ្ធផល​ពិតជាក្លែងក្លាយវិញ លោក ស៊ន តារា សូមឱ្យក្តីវិនាសមហន្តរាយទាំង៤ខាងលើធ្លាក់លើសម្តេចកុំបីខាន។ សូមអំណាចព្រះធម៌ ព្រះជាម្ចាស់កត់ត្រា ធ្វើជាសាក្សី រួចប្រទានផលទាំង៤ខាងលើមករូបខ្ញុំ ឬតេជោសែនតាមសច្ចៈ យុត្តិធម៌​។ ហ៊ុន​ សែន​ចប់ហើយ។

បុរសមុខស្ងួតសម្បូរវោហាររូបនេះធ្លាប់និយាយថា៖ ពេលសម្តេច ហ៊ុន​ សែន ​ឈឺ​ តើគាត់ទៅស្បថ ឬទៅពេទ្យពិនិត្យនិងព្យាបាល? ចង់ដឹងថា៨២%ក្លែងក្លាយ​ឬអត់មិនត្រូវស្បថទេ ត្រូវប្រកួតជាមួយសង្រ្គោះជាតិ ទើបពិនិត្យឃើញជាក់ស្តែង ដូចសម្តេចមានជំងឺត្រូវទៅពេទ្យពិនិត្យ មិនមែនស្បថពិនិត្យទេ។ សម្តេច ហ៊ុន​ សែន​ក៏មិនត្រូវបបួលសម រង្ស៊ី ស្បថដែរ ត្រូវហៅជប៉ុន អឺរុប​២​៨ប្រទេស​ អាមេរិក​ ពិភពលោកទាំងមូលដែលទាត់ចោលការបោះឆ្នោតក្លែងក្លាយលើកលែងតែពួកកុម្មុនីស្ត និងជនផ្តាច់ការ។ ទង្វើនេះនាំឲ្យខ្មែរដឹងថាហ៊ុន សែនទុច្ចរិតពិត មិនមែនទុច្ចរិតក្លែងក្លាយ ហ៊ុន​ សែន​បោក​ពិត​ មិនមែនបោកក្លែងក្លាយ។

គួររំលឹកថា ក្រោយការបោះឆ្នោតនីតិកាលទី៦ ប្រទេសប្រជាធិបតេយ្យលោកខាងលិចសំដែងការមិនពេញចិត្តចំពោះការរៀបចំការបោះឆ្នោតនេះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post