ព្រះសីហនុៈ នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ ទាំងមេឃកំពុងភ្លៀង អាជ្ញាធររដ្ឋបាលក្រុងព្រះសីហនុ សហការជាមួយមន្ទីរបរិស្ថាន បានចុះមកការដ្ឋានសំណង់របស់ចិនមួយកន្លែងនៅជាប់បឹងព្រែកទប់ ស្ថិតក្នុងសង្កាត់3 ក្រុងនិងខេត្តព្រះសីហនុ ។
ការចុះទៅរបស់អាជ្ញាធរនេះដើម្បីអប់រំណែនាំ និងធ្វើកំណត់ហេតុ តម្រូវឲ្យម្ចាស់ទីតាំង រុះរើផ្ទះជាកន្លែងស្នាក់នៅរបស់កម្មករសំណង់នៅលើបឹងព្រែកទប់ និងតម្រូវឲ្យបង្គន់របស់ការដ្ឋានមានអាងស្តុក អាងចំរោះប្រព្រឹត្តកម្ម មិនឲ្យបង្ហូរចូលក្នុងបឹងព្រែកទប់ទេ ព្រមទាំងតម្រូវឲ្យបង្ហាញឯកសារពាក់ព័ន្ធដូចជា ច្បាប់សាងសង់ រង្វាយតម្លៃនៃផលប៉ះពាល់បរិស្ថាន EIA ជាដើម ក្នុងករណីម្ចាស់ការដ្ឋានមិនអនុវត្តន៍តាម ក្រុមការងារនឹងអនុវត្តទៅតាមច្បាប់ ៕