header ads

Sponsor

ពិសី

ភ្នំពេញ ៖ ក្រោយពី លោក បណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភា បានថ្លែងថា​៖ «​ខ្ញុំ​យល់​ថា​នេះ​ជា​រលក​នយោបាយ​ទេ​។ បើ​ខ្ញុំ​ជា​រាជរដ្ឋាភិបាល​វិញ ខ្ញុំ​បោះ​បញ្ចូល​គុក​ហ្មង អត់​មាន​ទុក​ទេ​។ ដំណាក់កាល​នេះ ខ្ញុំ​ត្រូវការ​អភិវឌ្ឍ​ប្រទេស​ជាតិ ខ្ញុំ​មិន​ត្រូវការ​មក​ធ្វើការ​ចាត់ចែង​រលក​នយោបាយ​អ៊ីចឹង​ទេ​» ​កាលពីថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះ នៅរសៀលថ្ងៃទី ០៧ ខែសីហា ដែលមុនថ្ងៃធ្វើយុទ្ធនាការ «ស្នាមមេដៃមួយដេីម្បីកោះត្រល់» មួយថ្ងៃ ប្រធានគណបក្សខ្មែរក្រោក បានបង្ហោះនូវពាក្យបណ្ដឹង ដែលលោកបានថ្លែងថា ៖

គណបក្សខ្មែរក្រោក បានដាក់ពាក្យបណ្ដឹង ប្ដឹង លោក សុខទូចប្រធានរាជបណ្ឌិត្យសភា ដែលបានគម្រាមចាប់ អ្នកផ្ដួចផ្ដេីមធ្វេី យុទ្ធនាការស្នាមមេដៃមួយដេីម្បីកោះត្រល់ បញ្ចូលគុក ។ ពាក្យបណ្ដឹងនេះបានចូលអយ្យការអមសាលាតំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃ ០៧/០៨/២០១៨ មុននេះ

លោកបានបន្តថា ៖ ឯរឿងប្ដឹងទាមទារកោះត្រល់ គណបក្សខ្មែរក្រោក នៅតែបន្តដដែលដោយដំបូងធ្វេីតាមយន្តការជាតិ ហេីយនឹងឈានដល់យន្តការអន្តរជាតិបេីយន្តការជាតិមិនបានផល ។ គណបក្សខ្មែរក្រោកធ្វេីទៅតាមច្បាប់ដេីម្បីការពារប្រយោជន៍ជាតិ ទាមទាអ្វីដែលបាត់បង់ , បេីមិនជួយចូកជួយចែវសុំកុំយកជេីងរាទឹក កុំមកគម្រាមអី ទុកអោយយុវជនជំនាន់ក្រោយគ្នាលូតបានខ្ពស់ផង

ជាពិសេសបេីហូបបាយខ្មែរ សូមបំរេីខ្មែរ

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post