header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ បើយោងតាមដីការបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយត្រាស់បង្គាប់លើកលែងទោសឱ្យ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ​ ។

បើតាមដីការបស់អយ្យការ៖ «តាមអំណាចព្រះរាជក្រឹត្យខាងលើ ឈ្មោះ សួន សេរីរដ្ឋា ភេទប្រុស កើតថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៧៣ ត្រូវបានលើកលែងទោស»។

លោក សួន សេរី នឹងត្រូវចាកចេញពីពន្ធនាគារនៅយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ។

សូមជំរាបថា កាលពី​រសៀល​ថ្ងៃ​ទី​២៥​ ខែ​សីហា​ ឆ្នាំ​២០១៧​ លោក សួន សេរីរដ្ឋា ត្រូវបានតុលាការសម្រេចប្រកាស​សាលក្រម​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​រយៈពេល​៥ឆ្នាំ​ និង​ ពិន័យ​ជា​ប្រាក់​ចំនួន​១០លាន​រៀល​ ពាក់ព័ន្ធ​ការ​ប្រមាថ​ធ្ងន់ធ្ងរ​ដល់​កងទ័ព​កម្ពុជា​ ពីបទញុះញង់កុំឲ្យយោជិន ស្តាប់បង្គាប់ ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងបងទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ។

គួររំលឹកផងដែរថា លោក សួន សេរីរដ្ឋ អតីតប្រធានគណបក្សអំណាចខ្មែរ បានសរសេរលិខិតមួយច្បាប់សុំអន្តរាគមន៍សម្តេចតេជោ ហ៊ុន សែន ដើម្បីដោះលែងឲ្យ​មានសេរីភាពវិញ។

ការសរសេរលិខិតរបស់អតីតបក្សអំណាចខ្មែររូបនេះ បន្ទាប់ពីឃើញសម្តេចតេជោ ហ៊ុន សែនបានស្នើសុំព្រះមហាក្សត្រលើកលែងទណ្ឌិតមួយចំនួន កាលពីពេលថ្មីកន្លងមកនេះ។

លោក សួន សេរីរដ្ឋ បានសរសេរក្នុងលិខិតចេញពីពន្ធនាគារ មានខ្លឹមសារយ៉ាងដូច្នេះថា " ជាថ្មីម្តងទៀត ខ្ញុំបាទ សួស សេរីរដ្ឋា សុំគោរពសម្តេចតេជោ នាយឧត្តមសេនីយ៍ ផុតលេខ មេត្តាជួយអន្តរាគមន៍ ស្នើលើកលែងទោសឲ្យ​ខ្ញុំបាទ បានរួចផុតពីទោស ដែលខ្ញុំបានសរសេរនូវសារនយោបាយផ្សព្វផ្សាយ លើទំព័រហ្វេសប៊ុករបស់ខ្ញុំបាទកន្លងមក ដោយមិនបានពិចារណាឲ្យបានច្បាស់លាស់ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិសយសម្តេចនាយកឧត្តមសេនីយ៍ផុតលេខ ផ្កាយមាសប្រាំ និងនាយកឧត្តមសេនីយ៍ ព្រមទាំងឧត្តម​សេនីយ៍ជាអគ្គបញ្ជាការកងទ័ពជាតិ "

លោក សួន សេរីរដ្ឋ បានសម្តែងការសោកស្តាយចំពោះទង្វើរបស់ខ្លួន ដោយបានសរសេរលើលិខិតយ៉ាងដូច្នេះថា "ខ្ញុំបាទ នូវតែមានការសោកស្តាយ រាល់កំហុសឆ្គងរបស់ខ្លួន និងសុំអភ័យទោសចំពោះសម្តេច ហ៊ុន សែន នាយកឧត្តមសេនីយ៍ផ្កាយផុតលេខ សុំទោសចំពោះនាយកឧត្តមសេនីយ៍ ឧត្តមមសេនីយ៍ ព្រមទាំងអគ្គបញ្ជាការ អគ្គបញ្ជាការងនៃកងទ័ពជាតិ ទាំងអស់ មេត្តាទទួលនូវការគោរពសុំទោសពីខ្ញុំបាទ"

លោក សួន សេរីរដ្ឋា បានសន្យាថា ចាប់ពីថ្ងៃនេះតទៅ លោកនឹងសរសេរ ឬនិយាយអ្វីដែលមិនធ្វើឲ្យប៉ះពាល់ដល់កិត្តិយសជាតិ ដោយគ្មានការពិចារណាតទៅទៀតឡើយ និងចូលរួមការពារនូវសន្តិភាព និងការអភិវឌ្ឍ ដែលសម្តេចតេជោ បានខិតខំកសាងយ៉ាងលំបាកជូនជាតិ  និងប្រជាជនកម្ពុជា។

លោកបានបញ្ជាក់ថា "អាស្រ័យដូចបានគោរពជម្រាបជូន សុំសម្តេច ខ្ញុំសង្ឃឹមជឿជាក់ថា សម្តេច និងជួយអន្តរាគមន៍ ស្នើលលកលែងទោសឲ្យខ្ញុំបាទ បានរួចពីទោស ដើម្បីបានវិលត្រឡប់ទៅជួបជុំគ្រួសារ មើលថែម្តាយចាស់ជរា កូនតូចៗ និងភរិយា ដោយក្តីមេត្តា"

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post