header ads

Sponsor

ភក្ដី

(ស្វាយរៀង)៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ លោក តូច ប៉ូលីវ៉ា អនុប្រធាន សសយក ខេត្តស្វាយរៀង តំណាងឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង បានអញញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារសង្កេតការណ៍បោះឆ្នោតរបស់ សសយក ស្រុករំដួល និងថ្លែងអំណរគុណចំពោះយុវជនស្ម័គ្រចិត្តសង្កេតការណ៍ជាតិ សសយក ស្រុករំដួលដែលចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ។

ក្នុងកិច្ចប្រជុំនោះ លោកអនុប្រធានសសយកខេត្ត បានធ្វើការកោតសរសើ និងធ្វើការថ្លែងអំណរគុណដល់ប្រធាន អនុប្រធាន សមាជិក ក្រុមការងារសសយក ចុះជួយស្រុក រំដួល គណៈកម្មាធិការសសយក ស្រុក និងឃុំទាំង១០ ក្រុមការងារដឹកនាំអ្នកសង្កេតការណ៍ស្រុកនិងឃុំ យុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានខិតខំចំណាយពេលវេលាដ៏មានតម្លៃ ជួយការងារអំឡុងពេលមុនបោះឆ្នោត ពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោតរហូតទទួលបានលទ្ធផលគួរជាទីពេញចិត្ត។ 

លទ្ធផលក្នុងការសង្កេតការណ៍បោះឆ្នោតដែលបានមកនេះ សុទ្ធតែជាការលះបង់របស់អ្នកស្ម័គ្រចិត្តសង្កេតការណ៍ សសយក ដែលមិនអាចខ្វះបាន ទោះជាការងារនេះមានរយៈពេលត្រឹមតែមួយថ្ងៃក៏ពិតមែន តែវាជាការងារដែលសំខាន់មានលក្ខណៈជាប្រវត្តិសាស្រ្តក្នុងដំណើរការបោះឆ្នោតនៅកម្ពុជា ។

ជាចុងក្រោយ លោកអនុប្រធានសសយក ខេត្ត បានផ្ដាំផ្ញើឱ្យសមាជិក សមាជិកាទាំងអស់ខិតខំបំពេញការងារ ហើយត្រូវហ៊ាននិយាយការពិតព្រោះយើងជាសាក្សីរស់ ចំពោះដំណើរការបោះឆ្នោត ដែលប្រព្រឹត្តទៅដោយ អហឹង្សា សេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងអាចទទួលយកបានផងដែរ ។
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post