header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ (ព័ត៌មានបឋម) មានការភ្ញាក់ផ្អើលដល់ដល់ពលរដ្ឋ ចោមរោមមើល និងសមត្ថកិច្ច ខណៈដែលប្រទះឃើញសាកសពបុរសម្នាក់ អណ្តែតទឹករសាត់មកជាប់កញ្ជែតហើយសង្ស័យថា ជាតៃកុងរថយន្តកុងទីន័រ ។

ការប្រទះឃើញ និងបង្កមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចក្បាលស្ពានខាងកើតឈៀងខាងជើង ស្ថិតក្នុងភូមិ បាក់រនាស់ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង ។

បើយោងតាមសមត្ថកិច្ចបានដាក់សង្ស័យថា ជាតៃកុងរថយន្តកុងទីន័រ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីម្សិលមិញ(២០ ខែសីហា) ពីព្រោះបុរសម្នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលម្សិលមិញថា ខ្លួនជាព្រូរថយន្តទេ ។

នៅកន្លែងកើតហេតុ ក៏មានតំណាងខាងក្រុមហ៊ុនរថយន្តមកប្រាប់ថា មិនអាចទាក់ទងទៅតៃកុង ដែលបើកបររថយន្តបង្កគ្រោះថ្នាក់កាលពីម្សិលមិញបាននោះដែរ ។

ទោះបីជាយ៉ាងណាក៏ដោយ ការប្រទះឃើញសាកសពនេះ សមត្ថកិច្ចមិនទាន់ដឹងថា តើការស្លាប់របស់ជនរងគ្រោះដោយសារអ្វីនៅឡើយទេ ខណៈដែលពេលនេះសមត្ថកិច្ចកំពុងដុតដៃដុតជើងយកសាកសពចេញទឹក ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post