header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ខណៈការប្រឡងនឹងចូលមកដល់នៅមួយអាទិត្យទៀត រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានក្រើនរំលឹកដាស់តឿនឲ្យបេក្ខជនដែលមានឈ្មោះក្នុងបញ្ជីប្រឡងទាំងអស់ថា ករណីដែលរកឃើញមានការចម្លងពីគ្នា បើធ្វើកោសល្យវិច័យដូចគ្នា នឹងឲ្យធ្លាក់ទាំងពីរ ។

លោក ហង់ ជួនណារ៉ុន បានមានប្រសាសន៍ក្នុងឱកាសជួបសំណេះសំណាលជាមួយអ្នកសង្កេតការណ៍មុនការប្រឡងថា “ប្រសិនបើឃើញគេចម្លង យើងគ្រាន់តែប្រាប់លេខតុ លេខអីទៅ និងថ្នាក់ណា ឲ្យតែមានលេខតុ និងថ្នាក់ក៏បានដែរ ក្រសួងនឹងធ្វើកោសល្យវិច័យ ។ តើមានការចម្លងឬអត់ មិនមែនប្រាប់តែលេខតុចប់នោះទេ គឺក្រសួងនឹងយកព័ត៌មានហ្នឹងធ្វើកោសល្យវិច័យ ចឹងបានឃើញថា ចម្លងដូចគ្នាឲ្យធ្លាក់ទាំងពីរ” ។

លោករដ្ឋមន្រ្តីបន្តថា ក្រសួងអប់រំបានធ្វើការកែទម្រង់មិនមែនតែពេលប្រឡងបាក់ឌុបនោះទេ ធ្វើកែទម្រង់តាំងពីថ្នាក់មតេយ្យ ដើម្បីឲ្យពួកគេមានមូលដ្ឋានគ្រឹះក្នុងការសិក្សាតាំងពីក្មេង ។

សូមបញ្ជាក់ថា សម័យប្រឡងបាក់ឌុបឆ្នាំ២០១៨ នឹងធ្វើឡើងនៅថ្ងៃទី២០-២១ សីហា មានបេក្ខជន ប្រឡងសរុបចំនួន ១១៧ ០៦១ នាក់ និងមានមណ្ឌលប្រឡងចំនួន១៩៥ មណ្ឌល ចែកចេញជា ៤៧៦១បន្ទប់ នៅរាជធានី- ខេត្តទាំង២៥ ។ ការប្រឡងបាក់ឌុបនេះ ក្រសួងបានប្រើប្រាស់គណៈមេប្រយោគចំនួន ៣១ ១០៨នាក់ ចែកចេញពីរផ្នែក គឺដំណាក់សំណេរចំនួន១៥៨០០នាក់ និងដំណាក់កាលអត្រាកំណែ១៤៤០០នាក់ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post