header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុ៖ នៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចបានធ្វើការ ឃាត់ខ្លួនបានជនជាតិចិន ប្រុសស្រី២៩នាក់ នៅទីតាំងម៉ាស្សាឈ្មោះ «ប៉ាយជីងហាន់កុង» ដែលមានបង្កប់សេវាកម្មបម្រើផ្លូវភេទ ស្ថិតនៅក្រុមទី០៨ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

បើតាមលោក ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យអ្នកសារព័ត៌មានដឹង ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះថា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើង​ដោយ​កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការ​ជាមួយកម្លាំងអន្តរាគមន៍ពិសេស និងកម្លាំងប៉ុស្តិ៍សង្កាត់៣ និងក្រោមការសម្របសម្រួលពី​លោក កៀង សុន្ទរោ ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តព្រះសីហនុ ​បានធ្វើការចុះទៅឆែកឆេរហាងម៉ាស្សាជនជាតិចិនមួយកន្លែង ដែលមានស្លាកយីហោ «ប៉ាយជីងហាន់កុង» ហើយកម្លាំងសមត្ថកិច្ច​ជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន​២៩នាក់ ក្នុងនោះស្រី​១៤នាក់​ បន្ទាប់ពីធ្វើការស្រាវជ្រាវស៊ើបអង្កេត​ និងសួរបំភ្លឺឃើញថា ស្ដ្រីទាំង១៤នាក់ ប្រកបមុខរបរផ្លូវភេទ។

លោកស្នងការ បានបន្តថា ក្នុងពេលប្រតិបត្តិការបង្ក្រាបនេះ មានភ្ញៀវដែលមករកសេវាកម្ម​សច្ចារកម្ម មានចំនួន​០៨នាក់ ហើយអ្នកដែលពាក់ព័ន្ធ​ប្រព្រឹត្តិសច្ចារកម្ម (​ជួញដូរផ្លូវភេទខុសច្បាប់​) មានចំនួន​០៧នាក់៖

ទី១៖ឈ្មោះ CHEN ZHIMIN ភេទប្រុស អាយុ​៤១ឆ្នាំ ថៅកែ,

ទី​២​៖ឈ្មោះ WU XIANGYUN ភេទប្រុស អាយុ​៤៨ឆ្នាំ អ្នកគិតលុយ,

ទី៣៖ឈ្មោះ XU FEI ភេទប្រុស អាយុ​២៩ឆ្នាំ អ្នកគ្រប់គ្រងនារីនៅជាន់លើ,

ទី៤៖​ឈ្មោះ ZHUANG FEI YUN ភេទប្រុស អាយុ​៣៧ឆ្នាំ អ្នកបើកឡានជូនភ្ញៀវ,

ទី៥៖ឈ្មោះ CHEN GANG ភេទប្រុស អាយុ​៣៥ឆ្នាំ អ្នកទិញឥវ៉ាន់,

ទី៦៖ឈ្មោះ ZHANG BING ភេទប្រុស អាយុ​២៧ឆ្នាំ អ្នកចែកខិតប័ណ្ណ

និងទី៧៖ឈ្មោះ SHI YOUDAN ភេទប្រុស អាយុ៣៦ឆ្នាំ អ្នកចែកខិតប័ណ្ណ។

ក្រោយប្រតិបត្តិការ ជនសង្ស័យទាំង៧នាក់នោះ ត្រូវបានបញ្ជូនទៅ​ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដ ដើម្បី​កសាងសំណុំរៀងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post