header ads

Sponsor

ពិសី

​ភ្នំពេញៈ ជនសង្ស័យ​ប្រុស​ស្រី ចំនួន​១០​នាក់ ​ត្រូវ​​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ ឃាត់ខ្លួន​ខ្លួន​នៅ​ពេល​ប្រមូលផ្តុំ​គ្នា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ កាលពី​វេលា​ម៉ោង​៥៖​១០​នាទី​ល្ងាច ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​សំណង់​មិន​រៀបរយ ភូមិ​ផ្សារ​តូច សង្កាត់ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ​។

សមត្ថកិច្ចបានឲ្យដឹងថា ​ជនសង្ស័យ​ទាំង១០នាក់ ទី១-ឈ្មោះ ខន ស៊ីណា ភេទ​ប្រស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ៥ ក្រុម១៤ ភូមិផ្រារតូច សង្កាត់ទួលសង្កែ១ (ជួញដូរ)។ ទី២-ឈ្មោះ ខុន លុយ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ មុខរបរនៅផ្ទះ (ប្រើប្រាស់)។ ទី៣-ឈ្មោះ​​​​ កែវ សុខុម ភេទប្រុស អាយុ២២ឆ្នាំ​​ ស្នាក់នៅ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ (ប្រើប្រាស់)។ ទី៤-ឈ្មោះ​ ស្វាយ ម៉ៅ​​ ភេទប្រុស អាយុ៣១ឆ្នាំ​​ ស្នាក់នៅ​ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ (ប្រើប្រាស់)។ ទី៥-ឈ្មោះ​ ឃៀង គុយជីង ភេទប្រុស អាយុ១៧ឆ្នាំ​ ស្នាក់ទីតាំងខាងលើ (ប្រើប្រាស់)។ ទី៦-ឈ្មោះ​ គឺម សីហា ភេទប្រុស អាយុ២៨ឆ្នាំ​ ស្នាក់នៅភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ (ប្រើប្រាស់)។ ទី៧-ឈ្មោះ ហុង មាស ភេទប្រុស អាយុ៣០ឆ្នាំ​ ស្នាក់ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ (ប្រើប្រាស់)។ ទី៨-ឈ្មោះ​ យៀ​ ធីប ភេទស្រី អាយុ២១ឆ្នាំ​ ស្នាក់ទីតាំខាងលើ (ប្រើប្រាស់)។ ទី៩-ឈ្មោះ ជា ស្រីរត្ន័ ភេទស្រី អាយុ២១ឆ្នាំ​ ស្នាក់នៅទីតាំងខាងលើ (ប្រើប្រាស់)។ ទី១០-ឈ្មោះ​ សា លីមអារីយ៉ា ភេទស្រី​ អាយុ១៧ឆ្នាំ​ ស្នាក់នៅផ្ទះគ្មានលេខ ភូមិជ្រោយចង្វា សង្កាត់ជ្រោយចង្វា (ប្រើប្រាស់) ។

ក្រោយការឃាត់ខ្លួន សមត្ថកិច្ច​បានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ​ថ្នាំ​ញៀន ក្រាម​ពណ៌​ស​ថ្លា​ ចំនួន​៧​កញ្ចប់ ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន មួយ​ចំនួន ​។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​ស្រាវជ្រាវក៏​ឈាន​ទៅ​ចុះ​ឆែកឆេរ បង្ក្រាប​គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ​ចំនួន​១០​នាក់ ក្នុង​នោះ​ស្រី​៣​នាក់ កំពុង​តែ​ប្រមូលផ្តុំ​គ្នា ប្រើប្រាស់​គ្រឿងញៀន​ និងភាគច្រើនជាជនសង្ស័យ​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន យ៉ាង​សកម្មភាព​នៅ​ក្នុង​មូលដ្ឋាន ​។

បច្ចុប្បន្ន​បន្ទាប់​ពី​ឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង១០នាក់ខាងលើ​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post