header ads

Sponsor

ពិសី

បន្ទាយមានជ័យ:​ ស្រូវស្រែពលរដ្ឋក្នុងឃុំរហាត់ទឹកស្រុកមង្គលបូរីប្រមាណជាង២ពាន់ហិចតា​ត្រូវបានរងការវាយប្រហារដោយទឹកជំនន់ជន់លិចហើយបានបង្ខំអោយពួកគាត់ច្រូតកាត់ប្រមូលផលមុនពេលកំណត់។

លោកឧត្តមសេនីយ៍ទោ​ អាត់​ ខែម​ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា​ ដើម្បីពន្លឿននូវការប្រមូលផលអោយទាន់សភាពករណ៍ទឹកជំនន់​ មន្ត្រីនគរបាលចំណុះអោយស្នងការដ្ឋានប្រមាណ៤០០នាក់បានស្មគ្រ័ចូលរួមច្រូតកាត់ជាមួយបងប្អូនកសិករ។ លោកថាស្រូវដែលរងគ្រោះលិចលង់ដោយទឹកជំនន់គឺភាគច្រើនជាប្រភេទស្រូ​វស្រាលស្រូវ សែន ក្រអូប ។

លោក បាន បញ្ជាក់ ថា កម្លាំង នគរបាល ខេត្តបន្ទាយមានជ័យ ក្រៅពី ការងារ ការពារ សន្តិសុខ និង សណ្តាប់ធ្នាប់ ជូន ប្រជាពលរដ្ឋ និង សង្គម ក៏បានចូលរួមជួយ អន្តរាគមន៍ប្រជាពលរដ្ឋ ដែល រង គ្រោះ ដោយ ធម្មជាតិ មាន គ្រោះ ទឹកជំនន់ និង ខ្យល់ កន្ត្រាក់ គ្រោះ រាំង ស្ងួត និង កសាង ផ្ទះ ជូន ប្រជាពលរដ្ឋ ក្នុង ខេត្តបន្ទាយមានជ័យផងដែរ។ ហើយជាក់ស្តែងនៅថ្ងៃទី០៧ខែសីហានេះ​ដោយអនុវត្តតាមការ ណែនាំ ពីឧបនាយករដ្ឋមន្ត្រី កែ គឹ ម យ៉ា ន ប្រធាន ក្រុមការងារ ថ្នាក់ ជាតិ ចុះ ជួយ ខេត្តបន្ទាយមានជ័យ កម្លាំង នគរបាល ទាំង៤០០នាក់​ ទាំងក្នុងខេត្ត ស្រុក ក្រុង និង កម្លាំង នគរ ការពារ ព្រំដែន គោក បាន ចុះ អន្តរាគមន៍ ជួយ ច្រូតកាត់ និង ប្រមូល ផល មានចំនួន៦ ក្រុម គោលដៅ។ 

សូមបញ្ជាក់ថាកម្លាំងនគរបាលទាំងអស់គឺត្រូវចុះទៅក្នុងទឹកក្នុងជម្រៅផ្សេងគ្នា​ កន្លែងខ្លះ​ទឹកត្រឹមចង្កេះ​ ខ្លះត្រឹមជង្គង់នឹងខ្លះទៀតត្រឹមទ្រូវហើយរាល់ផលច្រូតកាត់ ស្រូវស្រាល ដែល លិច ទឹក គឺ ច្រូត ហើយ ដាក់ ថង់ កាវ វែង អូស មក ដាក់ តាម ទីទួល ឬ មាត់ ប្រឡាយ សម្រោះទឹក ហើយ ដាក់ គោ យន្ត ជូន ប្រជា កសិករ ដឹក ទៅ ផ្ទះ ដើម្បី ធ្វើការ បោក បែន។

ជាមួយនោះប្រជា កសិករ បាន ថ្លែង អំណរគុណ ចំពោះ លោក ឧត្តមសេនីយ៍ស្នងការ ស្នងការរងនិងមន្ត្រីនគរបាល ខេត្តបន្ទាយមានជ័យ ដែលបាន ជួយ ប្រមូល ផល ស្រូវស្រាល ប្រភេទ ស្រូវ សែន ក្រអូប ដែល លិច ទឹក ទោះជា ជួប ការ លំបាក នៅ តែ ខិតខំ ច្រូតកាត់ ទាំង លិច ទឹក ហើយ ជញ្ជូន ឲ្យ ផុត ពី ទឹក ពិតជា បម្រើ ប្រជាពលរដ្ឋ ដោយ មិនបាន គិត ពី ការ នឿយហត់ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post