header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ ថ្លែងនៅក្នុងការជួបជុំបងប្អូន រ៉ឹម៉កកង់បី ឡាំប្រឺតា កាលពីថ្ងៃទី ១៧ កន្លងទៅនេះ ឯកឧត្តម ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ មានប្រសាសន៍ថា បើបងប្អូនណាឃើញក្រុមចោរឆក់ធ្វើសកម្មភាព ហើយយកម៉ូតូកងបីខ្លួនកៀរផ្តួល និងបង្ក្រាបបានជាក់ស្ដែងនៅហ្នឹងកន្លែង ស្នងការក្រុងជូនថវិការ១០០ដុល្លារ ជាការលើកទឹកចិត្ត ហើយបើមានការខូចរថយន្ត ឬម៉ូតូ នឹងចេញថ្លៃជួសជុលឲ្យបន្ថែមទៀត ។

ឯកឧត្តមបន្ថែមការ ភាគច្រើនក្រុមដែលធ្វើសកម្មភាពនេះជាក្មេងៗជំទង់ ដែលប្រើប្រាស់គ្រឿងញៀន ហើយសម្ភារៈរួមមានម៉ូតូ ភាគច្រើនគឺគ្មានស្លាកលេខ ឬបិទស្គុតខ្មៅ ហើយការដែលជម្រុញឲ្យបងប្អូនធ្វើបែបនេះ ដោយសារមុខសញ្ញាទាំងនេះ មិនប្រព្រឹត្តនៅនឹងមុខសមត្ថកិច្ចឡើយ។

សូមស្ដាប់ប្រសាសន៍ និងការជជែកវែកញែកក្នុងវីដេអូខាងក្រោមនេះ ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post