header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពតៈ ការប្រឡងបាក់ឌុបនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ ខេត្តកំពតមានសិស្សសរុបទាំងអស់ប្រាំ ពាន់នាក់ ស្មើរនឹង ៩មណ្ឌលប្រឡង ហើយដើម្បីជាការលើកទឹកចិត្ត ការផ្ញើកង ឬម៉ូតូរបស់សិស្ស និងអណាព្យាបាលសិស្សទូទាំងខេត្តកំពតមិនត្រូវយកប្រាក់ឡើយ រដ្ឋបាលខេត្តកំពតនឹងចេញជំជួស។

ការប្រឡងបាក់ឌុបពិតជាពិតជាមានសារៈសំខាន់ណាស់សម្រាប់សិស្សានុសិស្ស ព្រោះវាជាដំណាក់កាលមួយ ដែលសិស្សានុសិស្សទាំងអស់ ត្រូវបញ្ចេញសមត្ថភាព ដែលខ្លួនទទួលបានអស់រយៈពេល១២ឆ្នាំកន្លងមក ហើយដើម្បីជាការលើកទឹកចិត្ត លោក ជាវ តាយ អះអាងថា ការផ្ញើកង ម៉ូតូ របស់សិស្សានុសិស្ស និងអណាព្យាបាលមិន ត្រូវយកលុយឡើយ ដោយទុកឲ្យរដ្ឋបាលខេត្តកំពតជាចេញជំនួស ។ ការលើងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយ សិស្សានុសិស្សថ្នាក់ទី១២ និងលោកគ្រូអ្នកគ្រូងបង្រៀន ក្នុងខេត្តកំពតនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ក្រោមអធីបតីបណ្ឌិត ប៉ែន។

នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ខាងមុខនេះ សិស្សានុសិស្សថ្នាក់ទី១២ នឹងដល់ថ្ងៃប្រឡងបញ្ចប់ថ្នាក់សិក្សា នៅទូទាំងប្រទេសនិយាយជារួម និងនិយាយដោយឡែកក្នុងខេត្តកំពត សិស្សានុសិស្សសរុបប្រមាណ ៥,០០០ នាក់ ស្មើនឹង ៩មណ្ឌល នឹងត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

រដ្ឋបាលខេត្តកំពត សូមផ្តាំផ្ញើ និងលើកទឹកចិត្តសិស្សានុសិស្ស ទាំងអស់ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីអនាគតខ្លួន មុខមាត់គ្រួសារ និងសង្គមជាតិ ហើយដើម្បីជាការលើកទឹកចិត្តដល់ក្មួយៗ សិស្សានុសិស្ស រដ្ឋបាលខេត្តកំពត នឹងមិនអនុញ្ញាតឱ្យមានការយកកម្រៃពីការផ្ញើម៉ូតូ-កង់ នៅគ្រប់មណ្ឌលប្រឡងទាំង ៩មណ្ឌល ទូទាំងខេត្តកំពត នៅពេលប្រឡងរយៈពេល ២ថ្ងៃខាងមុខនេះឡើយ ដោយរដ្ឋបាលខេត្តជាអ្នកទទួលបន្ទុកនេះជំនួស៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post