header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្តើមចុះប្រមូលទិន្នន័យពីផលប៉ះពាល់ដំណាំ ទទួលរងដោយទឹកជំនន់របស់ប្រជាកសិករ ដើម្បីចុះអន្តរាគមន៍ផ្តល់ពូជស្រូវ និងពូជបន្លែសម្រាប់ជួយប្រជាកសិករ ដែលខ្វះពូជបង្កបង្កើនផលឡើងវិញ។

លោក ហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឲ្យដឹងថា ក្រសួងកសិកម្មបានត្រៀមពូជស្រូវ និងបន្លែជិត១ម៉ឺនតោន ដើម្បីជួយអន្តរាគមន៍ដល់ប្រជាកសិករ ពេលមានគ្រោះធម្មជាតិ ដែលធ្វើឲ្យខូចខាតផលដំណាំរបស់ប្រជាកសិករជាច្រើនហិកតា។
លោកបន្ដថា តាមផែនការរបស់ក្រសួង គឺការផ្តល់ជូនពូជស្រូវ និងពូជបន្លែនេះ ដោយត្រូវពិនិត្យមើលទៅលើស្ថានភាពជាក់ស្តែងនៃតំបន់នីមួយៗ ដែលប្រជាកសិករជួបផលប៉ះពាល់ ដើម្បីអន្តរាគមន៍ផ្តល់ពូជស្រូវ និងពូជបន្លែនេះឲ្យចំគោលដៅ និងកាន់តែមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ចាប់តាំងពីខែឧសភាដល់ខែសីហានេះកម្ពុជាបានជួបគ្រោះមហន្តរាយដោយសារគ្រោះរំាងស្ងួត ជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គនៅតាមបណ្តាខេត្តជាច្រើន ហើយបានធ្វើអោយប៉ះពាល់ដល់ដំណាំស្រូវ និងដំណាំរួមផ្សំជាង៤ម៉ឺនហិចតា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post