
ភ្នំពេញៈ នារីរូបស្រស់ស្អាតម្នាក់ ខណៈកំពុងដើរចេញពីហូបសាច់អាំងត្រឡប់មកផ្ទះ ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូ១គ្រឿង ធ្វើសកម្មភាពឆក់កាបូបបានស្រួល រួចជិះគេចខ្លួនបាត់ស្រមោល។
ករណីឆក់កាបូបដែលមិនរំខានដល់សមត្ថកិច្ចខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៨៖៤០នាទីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២៥៥ កែងនិងផ្លូវ៣៣៦ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា នារីរងគ្រោះឈ្មោះ តាំង ដាលីន ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់ផ្ទះលេខ៩ ផ្លូវលខ២៥៥ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោ រាជធានីភ្នំពេញ។ ទ្រព្យសម្បត្តិ ដែល បាត់បង់នៅក្នុងកាបូបរួមមាន ៖ លេបថប១គ្រឿង ទូរសព្ទដៃ២គ្រឿង ១គ្រឿង ម៉ាកអាយហ្វូនសិច និង១គ្រឿងទៀតម៉ាកណូគា រួមនឹងលុចជាង៥០ដុល្លារ និងឯកសារមួយចំនួន។
នារីរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបនាងបានចេញពីហូបសាច់អាំងមួយកន្លែង នៅម្តុំសាលកវិទ្យាយ័លអាស៊ីអឺរ៉ុប នៅក្បែរផ្សារគីឡូលេខ៤ ដោយធ្វើដំណើថ្មើរជើងតាមបណ្តោយផ្លូវ២៥៥ ទិសដៅពីជើងទៅត្បូង លុះធ្វើដំណើរដល់ចំណុចកើតហេតុខាងលើជិតដល់ផ្ទះទៅហើយ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខ បើកមកពីក្រោយ រួចធ្វើសកម្មភាពឆក់កាបូបគាត់ កំពុងស្ពាយលើស្មារបានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ បានត្រឹមនាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នរដ្ឋបាលសង្កាត់បឹងសាឡាង ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងមុខជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
