header ads

Sponsor

រិទ្ធី

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទូលថ្វាយស្នើសុំព្រះមហាក្សត្រ តែងតាំងមន្ត្រីនគរបាលជាន់ខ្ពស់៣រូប ជាអគ្គនាយកអន្តោប្រវេសន៍ អគ្គនាយកអត្តសញ្ញាណកម្ម និងអគ្គនាយកភស្តុភារ និងហរិញ្ញវត្ថុ។ នេះបើយោងតាមលិខិតទូលថ្វាយព្រះមហាក្សត្រ របស់សម្តេចតេជោ ហ៊ុន សែន លេខ៧៩៦ លស ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨។

មន្ត្រីនគរបាលជាន់ខ្ពស់ទាំង៣ដែលស្នើសុំព្រះមហាក្សត្រ គឺ៖ ១- ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អត្តលេខ ០២៤៧ ពីអគ្គស្នងការរងនគរបាលជាតិ ទៅជាអគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ២- ឯកឧត្តមនាយឧត្តមសេនីយ៍ កង សុខន អត្តលេខ ០៣៣៨ ពីអគ្គស្នងការរងនគរបាលជាតិ ទៅជាអគ្គនាយក អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និង៣- ឯកឧត្តម សេង យូអ៊ាន់ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១ អគ្គនាយករង ទៅជាអគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ។

ការទូលថ្វាយតែងតាំងអគ្គនាយកថ្មីទាំង៣រូបនេះ បានធ្វើឡើងបន្ទាប់ពីអគ្គនាយកចាស់ ត្រូវបានដាក់ឱ្យចូលនិវត្តន៍ អគ្គនាយកដែលត្រូវដាក់ចូលនិវត្តន៍នោះ រួមមាន៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post