កំពង់ស្ពឺៈ កាលពីរសៀលថ្ងៃសុក្រ ៥ រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ កម្លាំងជំនាញ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងប៉ូលិស អាំងទ័រប៉ូល នៃប្រទេសថៃ បានចុះទៅចំណុចភូមិបឹងប្រស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ អនុវត្តដីកា តុលាការនៃព្រះរាជាណាចក្រថៃ ចាប់ជនសង្ស័យជនជាតិថៃបានចំនួន២នាក់ ភេទប្រុស ពីបទឃាតកម្ម ប្លន់សម្លាប់លើស្រ្តីម្នាក់ ជាជនជាតិថៃដូចគ្នា ប្លន់យកទ្រព្យសម្បត្តិ ។
សមត្ថកិច្ចជំនាញបញ្ហានេះបានរំឮកបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មាន Cam Post (ខេមប៉ុស្តិ៍) ថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងប្រទេសថៃ រួចគេចមកលាក់ខ្លួនជួលផ្ទះស្នាក់នៅក្នុងភូមិ ឃុំខាងលេី កម្លាំងអាវុធហត្ថដកហូតបាន ម៉ូតូចំនួន ០២គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនជាវត្ថុតាង ប្រគល់ឱ្យកងរាជអាវុធហត្ថលេីផ្ទៃប្រទេស ។ ជនល្មើសឈ្មោះ AUSA YA CHAIPA (ហៅ) KO ឬ KENG ភេទប្រុស អាយុ៣៣ឆ្នាំ និងឈ្មោះ Asajchai Pa (นายอัศยา ชัยภา ) ភេទប្រុស អាយុ៣៣ឆ្នាំ ៕