header ads

Sponsor

ពិសី

ភ្នំពេញៈ បទល្មើសចោរឆក់ លួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តប៉ុស្តិ៍កាកាប១ កើតមានឡើងរាល់ថ្ងៃ បែរជាសមត្ថកិច្ចនគរបាលមូលដ្ឋាន ពិសេសលោកប៉ុស្តិ៍ធ្វើ​ព្រងើយកន្តើយ លុះពេលប្រជាពលរដ្ឋទៅ​ប្តឹងនគរបាល​ប៉ុស្តិ៍ មន្ត្រី និងមេប៉ុស្តិ៍ មិនដឹងនៅឯណា ជួនកាលក្នុងប៉ុស្តិ៍គ្មានអ្នកប្រចាំការ។ ហើយនៅពេលយប់វិញ លោកមេប៉ុស្តិ៍រូបនេះ តែងតែស្រវឹង លុះពេលមានរឿងហេតុកើតឡើង មិនដឹងលោកមេប៉ុស្តិ៍ទៅ​ណា ហៅតាម ID មិនឆ្លើយ រហូតដល់ថ្នាក់លោកអធិការខណ្ឌ ទូរស័ព្ទទៅផ្ទាល់ក៏មិនលើកដែរ។​ ហើយពេលខ្លះ មកដល់ប៉ុស្តិ៍ ខណៈកូនចៅកំពុងសាកសួរជនរងគ្រោះ និងជនល្មើស បែរជាមកស្តីបន្ទោសស្រែកឡូងៗ មុខពលរដ្ឋទៅវិញ មិនសមជាមេប៉ុស្តិ៍ទាល់តែសោះ។

ហើយមួយវិញទៀត តាំងពីលោក ប៉ាល់ យុត្ថា ឡើងកាន់ដំណែងជាមេប៉ុស្តិ៍ តាមរយៈខ្សែបណ្តោយ ពលរដ្ឋបានលើកថា ថ្នាក់លើមិនគួរណា លើកមនុស្សគ្មានសមត្ថភាពមកធ្វើការ ទាល់តែសោះ។ ប្រជាពលរដ្ឋក្នុងមូលដ្ឋានតែងតែរអ៊ូរទាំ មានការថ្នាំងថ្នាក់ថា លោកមេប៉ុស្តិ៍រូបនេះ អសមត្ថភា ទទួលពាក្យបណ្តឹង ក៏ដូចជាមកធ្វើលិខិតស្នាមផ្សេងៗ មានការយឺតយ៉ាវ។

ជាមួយគ្នានេះដែរ បទបញ្ជារបស់លោកអធិការ  ដែលមានការចាត់តាំងពីខាងលើមក លោកមេប៉ុស្តិ៍រូបនេះមិនស្តាប់ និងអនុវត្តតាម ថែមទាំងអាងខ្នងទៅវិញថា គ្មានអ្នកហ៊ានធ្វើអីទេ ជាក់ស្តែងបទល្មើសរាល់លើក បែរជាកម្លាំងអន្តរាគមន៍ជាអ្នកចាប់ និងបង្ក្រាបឲ្យ​ទៅវិញ។

តាមមហាជន ដែលគេស្គាល់ថា លោក ប៉ាល់ យុត្ថា នាយប៉ុស្តិ៍កាកាប១ ខណ្ឌពោធិ៍សែនជ័យ អសមត្ថភាព ក្នុងការដឹកនាំបញ្ជា កូនចៅ មន្រ្តីក្រោមឱវាទ បង្ក្រាប ទប់ស្កាត់ បទល្មើសឆក់  ដែលកំពុងកក្រើកនាពេលបច្ចុប្បន្ន ក៏លោកមេប៉ុស្តិ៍ គ្មានផែនការ ដឹកនាំបញ្ជាកូនចៅ ល្បាតផង កុំថាឡើយដល់ចេញទៅរកចាប់ចោរឆក់នោះ។ ហើយជាងនេះទៅទៀត អ្វីដែលប្រជាពលរដ្ឋ ជនរងគ្រោះ រអ៊ូរទាំ និងអាក់អន់ចិត្តត្រង់ថា ពួកគាត់រងគ្រោះហើយ ក្នុងបទល្មើសផ្សេងៗ ខំទៅរកពិគ្រោះ ពិភាក្សា ឬដាក់ពាក្យបណ្តឹងម្តងៗ ឈរ អង្គុយ រង់ចាំប៉ូលិសធ្វើការងាររាប់សិបម៉ោង ពោលអត់មានប៉ូលិសប៉ុស្តិ៍ធ្វើការងារ មួយប៉ុស្តិ៍ទាំងមូល មានម្នាក់ ឬ ពីរនាក់ ឲ្យធ្វើការងារ បង្កឲ្យរាំងស្ទះ ស្របពេលដែលមេប៉ុស្តិ៍ចេញទៅបាត់ លួចសម្ងំដេកក្នុងបន្ទប់ទៀត ការងាររដ្ឋបាលចប់បាត់ទៅហើយ។

ពលរដ្ឋសំណូមពរដល់ស្នងការនគរបាល​រាជធានីភ្នំពេញ ក្រសួងមហាផ្ទៃ មេត្តាជួយពិនិត្យ សម្រួល គួរជ្រើសរើស មេប៉ុស្តិ៍រូបណា ដែលមានសមត្ថភាព ក្នុងការងារពិតប្រាកដ ភាពជាអ្នកដឹកនាំ បម្រើប្រជាពលរដ្ឋ បម្រើសង្គម កាលបើបទល្មើសឆក់រាល់ថ្ងៃ មេប៉ុស្តិ៍គ្មានវិធានការបែបនេះ តើឲ្យពលរដ្ឋសង្ឃឹមអ្នកណា ម្ចាស់មូលដ្ឋានខ្លួនឯង មិនរវល់នឹងការងារផងនោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post