header ads

Sponsor

ពិសី

កាលពីព្រឹកថ្ងៃ ០៣ ខែ សីហា នេះ យោងតាមសារព័ត៌មានភ្នំពេញប៉ុស្តិ៍ ដែលបានផ្សព្វផ្សាយពីយុទ្ធនាការទាមទារកោះត្រល់របស់ គណបក្សខ្មែរក្រោក ដែលនឹងដឹកនាំធ្វេីដោយ លោកសុខសុវណ្ណវឌ្ឍនាសារពង្ស នៅថ្ងៃទី ៨ ខែ ៨ ឆ្នាំ ២០១៨ នេះត្រូវបានអាជ្ញាធរ​ គម្រាមអនុវត្តន៍ច្បាប់ តែយ៉ាងណាមិញប្រធានគណបក្សនេះ នៅតែរក្សាបន្តជំហរ ដដែល ហេីយលោកប្រធានកិត្តិយសគណបក្សខ្មែរក្រោកមានប្រសាសន៍ថា៖

គណបក្ស​ខ្មែរ​ក្រោក​មាន​គោលនយោបាយ​ទៅ​យក​កោះត្រល់​របស់​ខ្មែរ ដែល​កំពុង​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រទេស​វៀតណាម​នេះ​ តាំងពី​មិន​ទាន់​បោះឆ្នោត ទោះបី​ជា​មិន​បាន​ឈ្នះ​កៅអី​រដ្ឋសភា​ក៏ដោយ​។

ដូច្នេះ​គណបក្ស​ត្រូវ​តែ​អនុវត្ត​គោលនយោបាយ​មួយ​នេះ ហើយ​គណបក្ស​នឹង​ធ្វើ​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​ចាប់ពី​ថ្ងៃទី​ ៨ ខែ​សីហា​នេះ​តទៅ ដោយ​មិន​កំណត់ពេល​ដែល​ត្រូវ​ឈប់​រហូត​ទាល់​តែ​បាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ ៥០០០០ ​នាក់ ធ្វើ​ជា​ញត្តិ​ទាមទារ​ឲ្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បដិសេធ​ទុក​ជា​មោឃៈ​នូវ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​ ២០០៥​ តែ លោក បណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភា ចាត់ទុក​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​ទាមទារ​កោះត្រល់​ពី​វៀតណាម​មកវិញ​នេះ គឺជា​សកម្មភាព​ក្នុង​ទិដ្ឋភាព​នយោបាយ​សុទ្ធសាធ ហើយ​អះអាង​ថា​កោះត្រល់​មិនមែន​បាត់​ក្នុង​ជំនាន់​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ​ទេ គឺ​ត្រូវ​បាន​បាត់បង់​តាំង​ពី​មុន​សង្គម​រាស្ត្រនិយម​មក​ម្ល៉េះ គឺ​ជំនាន់​អាណានិគម​បារាំង​។

លោក​ សុខ ទូច ព្រមាន​ថា​៖ «​ខ្ញុំ​យល់​ថា​នេះ​ជា​រលក​នយោបាយ​ទេ​។ បើ​ខ្ញុំ​ជា​រាជរដ្ឋាភិបាល​វិញ ខ្ញុំ​បោះ​បញ្ចូល​គុក​ហ្មង អត់​មាន​ទុក​ទេ​។ ដំណាក់កាល​នេះ ខ្ញុំ​ត្រូវការ​អភិវឌ្ឍ​ប្រទេស​ជាតិ ខ្ញុំ​មិន​ត្រូវការ​មក​ធ្វើការ​ចាត់ចែង​រលក​នយោបាយ​អ៊ីចឹង​ទេ​» ​។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post