header ads

Sponsor

ពិសី

ភ្នំពេញៈ ពលករបរទេសចំរុះជាតិសាសន៍ មានកូរ៉េនិងវៀតណាមត្រូវបានកំលាំងនាយកដ្ឋានស៊ើបអង្កេត អនុវត្តន៍និតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឆ្មក់ចូលទៅក្នុងទីតាំងសំណង់មួយកន្លែងដើម្បីធ្វើការត្រួតពិនិត្យ ដោយរកឃើញពលករគ្មានឯកសារ ត្រឹមត្រូវ ចំនួន២១នាក់ ដើម្បីចាប់បញ្ជូនទៅស្រុកទេសវិញ។

ក្នុងប្រតិបត្តិការណ៍នោះដែរដឹកនាំដោយកម្លាំងអគ្គនាយកដ្ឋានស៊ើបអង្កេត អនុវត្តន៍និតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចុះប្រតិបិត្តិការនៅចំណុចដីឡូត៍លេខ៤៥ផ្លូវនរោត្តមស្ថិតខាងត្បូងអង្គភាពប្រឆាំងអំពើពុករលួយក្នុងសង្កាត់ផ្សារថ្មី៣ខណ្ឌដូនពេញដោយពិនិត្យឃើញមានកម្មករចំនួន៤១នាក់ក្នុងនោះជនជាតិវៀតណាម៣៤នាក់ស្រី២នាក់និងគ្មានប័ណ្ណការងារចំនួន២១នាក់និងជនជាតិកូរ៉េ៧នាក់មានច្បាប់ត្រឹមត្រូវ។

សមត្ថកិច្ចបានឲ្យដឹងថាជនជាតិវៀតណាមទាំ២១នាក់ដែលគ្មានលិខិតស្នាមត្រឹមត្រូវនោះត្រូវបានឃាត់ខ្លួនបញ្ជួនទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីចាត់ការតាមនិតិវិធី។

ជាមួយគ្នានោះសត្ថកិច្ចក៏បានធ្វើការអំពាវនាវនិងសុំអោយជនបទេសដែលស្នាក់នៅនិងធ្វើការសុំច្បាប់ និង គោរពច្បាប់ ប្រទេសកម្ពុជា បើពុំនោះទេ សមត្ថកិច្ច និងចាត់វិធានការដោយពុំលើកលែងឡើយ។ មិនតែប៉ុណ្ណោះសមត្ថកិច្ចក៏បានធ្វើការអំពាវនាវ ដល់ម្ចាស់ រោងចក្រ សហគ្រាស់ និងសិប្បកម្មនានា អស់អោយបញ្ឈប់ការជួលកម្មករបរទេសដែលចូលមកដោយ ខុសច្បាប់មកធ្វើការបន្តទៀតនៅក្នុងការរដ្ឋាននិងសិប្បកម្ម របស់ខ្លួន បើពុំនោះទេ សមត្ថកិច្ចនិងចាត់វិធានការ ទៅតាមផ្លូវច្បាប់ចំពោះអ្នករឹងទទឹងនោះ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post