![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQYUt9MxaFoPuz7kQEho6ZgmG1b5ORy5IEdPcjPlH_uLf9-epAAnd-fVyRu3QT48awFXLJjwp1nXKl3hoHgIPqta2d8n2F0EZBooZNwLBDMxR6DH23uPhBDmaJg0uF28UOBERjuOE62GI/s1600/Thumbnail-Recovered.jpg)
ក្រចេះ៖ យ៉ាងហោចណាស់ មនុស្សមួយគ្រួសារមានគ្នាចំនួន៤នាក់ ក្នុងនោះមានប្តីប្រពន្ធ និង កូនតូចពីរនាក់ ត្រូវបានឃាតកមិនស្គាល់មុខសម្លាប់ក្នុងផ្ទះ និងដុតបំផ្លាញផ្ទះ ព្រមទាំងសាកសព ដើម្បីកម្ទេចភស្តុតាងយ៉ាងសាហាវព្រៃផ្សៃបំផុត ស្ថិតនៅចំណុចភូមិផ្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។
ករណីឃាតកម្មដ៏សាហាវខាងលើ សមត្ថកិច្ចដាក់ការសង្ស័យថា គឺបានកើតឡើងក្នុងអំឡុងថ្ងៃទី៩-១០ ខែសីហា ឆ្នាំ២០១៨ កន្លងទៅ ប៉ុន្តែសមត្ថកិច្ច ទើបតែទទួលព័ត៌មាននៅល្ងាចថ្ងៃទី ១១ ខែសីហា។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEharV8lrZWal8Qj3m3a7OLQOYtCzsfAFOLGvfTEKj1o1K0WE0M0RT_lsY4sYIgqw5FEhEukWeu5jRGrmsHCzXQPQ_w7QL7PAjFJ7lV0slHtTk91pyWk8nRsfT77LyJzFg-7II_jhB7n5Wo/s1600/556384102.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOHYVuYF2JDhbnz6yTFupk4Qj1QRBAoT-sCMfx_D3rT973Q0LGknHGYM86f8iCzznMQVwIjBPt4GJtR4RJ99IBmjYAmQnL1K4BXdb5h7fbWabVaAHlOQ_MV5Ig4nQtzMdyHmhjRH8LEq4/s1600/556384103.jpg)
បើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់មួយរូប នៃស្នងការរដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានរាយការណ៍ពីមូលដ្ឋាន ដោយលោកគ្រូបង្រៀនម្នាក់ បានបញ្ជាក់ថា គ្រួសាររងគ្រោះ រស់នៅខ្ទមមួយ ដាច់ស្រយាលពីគេ ហើយមានកូនចំនួន២នាក់ បានរៀនជាមួយគាត់ ប៉ុន្តែក្រោយពីបាត់សិស្សមិនឃើញទៅរៀនចំនួន២ទៅ៣ថ្ងៃ ដោយមានការព្រួយបារម្ភខ្លាចកូនសិស្សលង់ទឹក ព្រោះជាតំបន់ទឹកលិច លោកគ្រូរូបនោះ រួមជាមួយប្រជាការពារភូមិក៏នាំគ្នាចុះទៅពិនិត្យមើល។
ប្រភពខាងលើ បានបញ្ជាក់ទៀតថា ពេលចុះទៅដល់កន្លែងកើតហេតុ ក៏បានឃើញខ្ទមនោះ ត្រូវភ្លើងឆេះអស់ ហើយមនុស្សចំនួន៤នាក់ រួមមានឪពុកម្តាយ និងកូន២នាក់ស្លាប់ នៅកន្លែងកើតហេតុ ហើយគាត់បានមករាយការណ៍ជូនអាជ្ញាធរតែម្ដង។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrFx5FfdAk9b-retWieZTA1qrG6A3hUcZwQpmkk8YKbfBhUU1XTZWCdC3mOtG92EEb5sWnve8W1MuN-P53JEY7S9bIyZeTdWB2omZ7Doq_FElhK5JZoeOZsIra4nLcrjrmsF3xVCV_tOQ/s1600/5563841010.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKssm0nWZlBqXaTUiCu8RykrDLcjwnt8cZpewvwuTGbOJ5bq7KPISFolpbHwk2ZnSL_ewhUJWf5RLk3HhpwWXYldl8qkccAAfbRhkHjG40sy2BeZ1h2befk2yA_U7DsMIq31HHLaFV-9I/s1600/5563841011.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlLqUWh_QLVnFIDhx18eWF_HmUPasmT15o7PtXCudstOI56Pg3qxSXVuGxRy45Lhv4ts84KEa0eyGmpIES0lu-aF2wkRalyj9klPr-nqdJpK4ij_vVxHk8kVp_y73kvl2ShJfraO8HT-k/s1600/5563841012.jpg)
ប្រភពដដែល បន្តថា នៅល្ងាចថ្ងៃទី១១ ម្សិលមិញ វេលាម៉ោង៥ល្ងាច កម្លាំងនគរបាលជំនាញបច្ចេកទេស និងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគបាលខេត្ត បានចុះទៅកន្លែងកើតហេតុ តែភ្លៀងខ្លាំងពេក ទូកមិនហ៊ានឆ្លង ព្រោះកន្លែងកើតហេតុនោះ នៅឆ្ងាយពីភូមិប្រមាណជាង៥គីឡូម៉ែត្រឯណោះ។
លុះដល់ព្រឹកថ្ងៃទី១២ សីហានេះ ទើបកម្លាំងនគរបាលចុះទៅដល់កន្លែងកើតហេតុ ហើយកំពុងបើកការស្រាវជ្រាវស៊ើបអង្កេតលើករណីនេះ តែមិនទាន់ដឹងលទ្ធផលនៅឡើយទេ ដោយសមត្ថកិច្ចដាក់ការសង្ស័យ ជាបឋមថា ជាករណីឃាតកម្មគិតទុកជាមុន៕
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGrs7h3q7tqYKJangVTksIooN7d50BF6NJRKDpbqTfahPC-gDROGEw_wnVQcCPB9Ds-sIUvgCN8C991xCUzgOj6t5ArHPrPWOYRAYbzrqbqPk4O_iErbS6rysYhlrNcM4rmrMQnmKsQd8/s1600/5563841013.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSys1qUpH1PsJPBlJdp70b_8JAligEF-It_ZkvYRA_pj7Ci645UR9RitrCkHZ-jSKzFfekBqqHG6woyccSQ-4c5ymoDwi2yykXqMW6Bf1touJ-3Hz9HEqRUtwxRZEredSyQj13CWFQpH8/s1600/5563841014.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5xKN6zsMgq1P6PtJDpI1gdw7_TZ7i-zs4LPjTAXS6FloEJ6S2LzdnCkHEP6jderwC4GQuvF6p2uq4KE7s5K4C07M0fYonTk2jCRz_FYTPUV0mdcFS-cWsA61pwsRSj5qrfK1lXP97JSw/s1600/5563841015.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOYP5VH0x7B96PrPDdThKBaUdjZH1Y51N9xclBmMTUraVqY4pLLp3H4ZZVLNilvnbTyVEdC1xhIXJRGbQXxlAItaB5BYlDUMdQDppJ5Mishhxl-9vK781Mn0PDnJXttiVNuiPfxdEC3AI/s1600/5563841016.jpg)