header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ថៃៈ យ៉ាងហោចណាស់ពលករខ្មែរ២០នាក់ ក្នុងចំណោម៣០នាក់ ត្រូវបានក្រុមទាហានឈុតខ្មៅថៃចាប់ខ្លួន កាលពីម្សិលមិញ ខណៈពួកគេទាំងអស់គ្នា បានធ្វើដំណើរតាមការដឹកនាំរបស់មេឈ្មួញខ្មែរ-ថៃចូលទៅក្នុងតំបន់ហាមឃាត់របស់ថៃ ដើម្បីត្រៀមលក្ខណៈកាប់ឈើគ្រញូងឲ្យពួកគេ។

ករណីឃាត់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី១១ ខែសីហា  ឆ្នាំ២០១៨ ក្នុងតំបន់ឧទ្យានជាតិ ថាប់ឡាន ស្ថិតក្នុងឃុំឡាំភៀក ស្រុកខនបុរី ខេត្តនគររាជសីមា ប្រទេសថៃ ដោយមានពលករខ្មែរសរុបចំនួន៣០នាក់ ប៉ុន្តែឃាត់បានតែ២០នាក់ប៉ុណ្ណោះ រីឯ១០នាក់ទៀត បានរត់គេចខ្លួនចូលក្នុងព្រៃបាត់អស់។

ពលករខ្មែរម្នាក់ ក្នុងចំណោមពលករទាំងអស់ ដែលត្រូវបានឃាត់ខ្លួន បានសារភាពថា ពួកគេទាំងអស់មានគ្នា៣០នាក់ ដោយត្រូវបានមេឈ្មួញខ្មែរនិងថៃ ដឹកនាំមកកាន់តំបន់នេះ ដោយម្នាក់ៗត្រៀមនូវស្បៀងអាហារ និងឧបករណ៍គ្រប់យ៉ាង ដែលសម្រាប់ប្រើប្រាស់ក្នុងការកាប់ឈើគ្រញូងនៅក្នុងតំបន់ខាងលើ ។

គេបានបន្តថា ខណៈពួកគេត្រូវបានមេឈ្មួញយកមកទម្លាក់​ក្នុងព្រៃនេះ ហើយគេក៏បានចាកចេញទៅបាត់អស់ ដោយទុកឲ្យ​ពួកគេ​ទាំងអស់រៀបចំឧបករណ៍ ដើម្បីត្រៀមកាត់ឈើ ប៉ុន្តែមិនទាន់ទាំងបានកាត់ឈើមួយដុំផង ក៏ត្រូវក្រុមទាហានឈុតខ្មៅថៃឡោមព័ទ្ធ និងចាប់ខ្លួនតែម្តង។

បច្ចុប្បន្ននៅមិនទាន់ដឹងថា តើពលករទាំង២០នាក់ ត្រូវបានភាគីថៃបញ្ជូនទៅដល់ណាហើយនោះទេ  រីឯពលករ១០នាក់ទៀត ដែលសម្ងំក្នុងព្រៃក៏មិនដឹងថា និងទៅជាយ៉ាងណាដែរ ព្រោះគ្មានស្បៀងបន្តិចទាល់តែសោះ ដោយសារស្បៀងអាហារ និងសម្ភារៈទាំងអស់ ត្រូវបានភាគីថៃប្រមូលគ្មានសល់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post