header ads

Sponsor

រិទ្ធី

កាលពីថ្ងៃថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ លោកឧកញ៉ា ទៀ វិចិត្រ បានឧបត្ថម្ភសម្លៀកបំពាក់ សម្ភារប្រើប្រាស់ផ្ទាល់ខ្លួនព្រមទាំងម្ហូបអាហារច្រើនមុខ និងថវិកាមួយលានរៀល ជូនដល់លោកយាយចាស់ជរា វយ័៧៨ឆ្នាំ មានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ គ្មានញាតិមើលថែ។

លោកយាយជរានេះ ឈ្មោះ ហ៊ុយ ជុន អាយុ៧៨ឆ្នាំ រស់នៅទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ បច្ចុប្បន្នលោកយាយគ្មានកូននៅមើលថែរទេ លោកយាយអះអាងថា កូនៗរបស់គាត់២នាក់រស់នៅឆ្ងាយ ឯខេត្តក្រចេះឯណោះ ហើយពេលជំងឺធ្វើទុក្ខ លោកយាយបានរកម៉ូតូឌុបឱ្យជូនមកសម្រាកនៅពេទ្យ ដោយមានតែចៅតូច មិនទាន់ដឹងក្តី២នាក់ប៉ុណ្ណោះមកជាមួយ និងមិនអាចជួយអ្វីបានឡើយដោយសារតែគ្នានៅក្មេងៗពេក។

លោកឧកញ៉ា ទៀ វិចិត្រ បានជូនពរឱ្យជីដូនក្រីក្ររូបនេះឆាប់ជាសះស្បើយពីរោគាព្យាធិ និងថាជំនួយរបស់លោកឧកញ៉ាគឺជាជំនួយមនុស្សធម៍សុទ្ធសាធសម្រាប់មនុស្សចាស់ជរា មានជំងឺដោយពុំបានគិតពីសាវតាផ្ទាល់របស់គ្រួសារអ្នកជំងឺឡើយ។

ជីដូនវយ័ជរារូបនេះ មានប្រសាសន៍ជម្រាបលោកឧកញ៉ាដោយផ្ទាល់ ក្រៅតែពីថ្លែងអំណរគុណ និងជូនពរលោកឧកញ៉ា ទៀ វិចិត្រព្រមទាំងគ្រួសារដែលនាំជំនួយមកផ្តល់ជូនពេលនេះ។

លោកយាយបញ្ជាក់ថា លោកយាយមានជំងឺសួត ស្គមរីងរៃ និងថាពេលជំងឺធ្វើទុក្ខម្តងៗគាត់តែងតែជិះម៉ូតូឌុបមករកពេទ្យជាមួយចៅតូចៗហ្នឹង ពុំដែលមានឃើញសាច់ញាតិជាមនុស្សចាស់រូបណាមកមើលថែឡើយ ក្នុងនោះក្រៅពីជួយព្យាបាល ខាងមន្ទីរពេទ្យក៍ទទួលជួយមើលថែរជីដូនរូបនេះផងដែរ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post