វ៉ាស៊ីនតោនៈ លោក John McCain ព្រឹទ្ធសភាសហរដ្ឋអាមរិក ដែលបម្រើការចំនួន២អាណត្តិរបស់ប្រធានាធិបតីអាមេរិក បានទទួលមរណភាពនៅភូមិគ្រឹះរបស់គាត់ នៅរដ្ឋ Arizona កាលពីថ្ងៃសៅរ៍ ។ ទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅថ្ងៃអាទិត្យនេះ ។
ការិយាល័យរបស់លោកបានចេញសេចក្តីថ្លែងការណ៍មួយ ដែលបានប្រកាសថា គាត់មានអាយុ៨១ឆ្នាំ ។
នៅក្នុងសេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ព្រឹទ្ធសភា លោក John Sidney McCain III បានទទួលមរណភាពនៅវេលាម៉ោង៤និង២៨នាទីល្ងាច នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ។ ការទទួលមរណភាពរបស់គាត់ គឺមានក្រុមគ្រួសារ ក្នុងនោះរួមមានភរិយា និងកូនៗរបស់គាត់នៅជូបជុំគ្នាទំាងអស់” ។
សូមបញ្ជាក់ថា លោក McCain បានមានរោគដុំសាច់ដុះក្នុងខួរក្បាល ហើយត្រូវបានគេរកឃើញចាប់តាំងពីឆ្នាំ២០១៧មកម្ល៉េះ ៕