ខេត្តព្រះសីហនុ ៖ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា បានបេីកយុទ្ធនាការបង្ក្រាបទីតាំង ចែកចាយប្រេីប្រាស់ថ្នាំញៀន ទ្រង់ទ្រាយធំមួយកន្លែង ក្នុងរង្គសាលស្កាយឡាញ(បាឌីស្កូ) ចាប់ពីម៉ោង១ និង៤៥នាទី រហូតដល់ម៉ោង៥ភ្លឺថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ។
ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានឃាត់ខ្លូនមនុស្ស៥៣ នាក់ ស្រី៧នាក់ ជនជាតិចិន១០នាក់ ឥណ្ឌូនេស៊ី១៧នាក់ កូរ៉េ២នាក់ ភាគច្រើនជាបុគ្គលិកបំរេីការងារក្នុងកាស៊ីណូហ្គោដិនស៊ី និង តុងហ្វាងមិនជូ ព្រមទាំងពលរដ្ឋខ្មែរ ចំនួន២៤នាក់។
ដកហូតបានថ្នាំញៀន ខេតាមីន និង អិចស្តាស៊ី ចំនួន២៦កញ្ចប់ ដបថ្នាំញៀនសំរាប់លាយជាមួយទឹក៤ដប ។ក្រោយពេលពេលធ្វេីតេស្ដអ្នកទាំងអស់មានផ្ទុកសារធាតុថ្នាំញៀន។
សមត្ថកិច្ចដែលបានចុះទៅបង្ក្រាបផ្ទាល់ បានប្រាប់ថា៖ ពេលឆ្មក់ចូលឆែកឆេរ អ្នកទាំងនោះកំពុងប្រេីប្រាស់ជាក់ស្តែង តែម្តង បុរសម្នាក់ក្នុងចំណោម មនុស្ស៥៣នាក់ បានរាយការណ៍ប្រាប់សមត្ថកិច្ចថា ថ្នាំញៀនទាំងនោះ បានទិញក្នុងរង្គសាលនោះតែម្តង។