header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ ​៖​ ទីបំផុត​ស្ត្រី​ជនជាតិ​ចិន​ ដែលបើករថយន្តបំបុកចោរឆក់ទូរស័ព្ទ បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ត្រូវ​បាន​នគរបាល​ខណ្ឌ​ចំការមន​ សម្រេច​បញ្ជូនឡើងតុលាការហើយនាល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ។

នគរបាលព្រហ្មទ័ណ្ឌខណ្ឌចំការមន បានសរសេរបាយការណ៍សន្និដ្ឋានថា ស្ត្រី​ជនជាតិ​ចិន​ រូប​នេះ​ ប្រឈម​បទល្មើស​មនុស្ស​ឃាត​ដោយ​អចេតនា​ ។ តាមរបាយការណ៍​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ ខែ​សីហា​នេះ​ បានបញ្ជាក់ថា នៅថ្ងៃអាទិត្យ ទី១២​ ខែ​សីហា​ ឆ្នាំ​២០១៨ វេលាម៉ោង២៤៖​១០នាទី មានករណីមនុស្សឃាតដោយអចេតនា (បើករថយន្តដេញបុកជនសង្ស័យឆក់ទូរស័ព្ទដៃស្លាប់-របួស) នៅចំណុចផ្លូវលេខ១២៣ កែងផ្លូវលេខ៤៥៦ មុខផ្ទះលេខ៥៤​ ក្រុម២២ ភូមិ៤ សង្កាត់ទួល ទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ អ្នករងរបួសធ្ងន់ ប្រុសម្នាក់ និងស្លាប់ប្រុសម្នាក់​ ជាជនសង្ស័យឆក់ទូរស័ព្ទដៃ​។ ជនសង្ស័យ​ឈ្មោះ សារុន ពិសិដ្ឋ ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២៥០ ផ្លូវ​លេខ៤៦០ ក្រុម២២ ភូមិ៤ សង្កាត់ទួលទំពូង១ ខណ្ឌ​ចំការមន​ រងរបួសធ្ងន់ កំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​ និង​ឈ្មោះ បេ សុភាដេវីត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៣២A ផ្លូវលេខ២៨០ ក្រុម ៤៣ ភូមិ ៥ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រងរបួសធ្ងន់ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​។

​ស្ត្រីចិន ដែលត្រូវឃាត់ខ្លួនបញ្ជូនឡើងតុលាការឈ្មោះ YUAN TANG (ថាង យៀន) អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មិនចាំលេខលិខិតឆ្លងដែន មិនបានយកមកតាមខ្លួន ជាអ្នកបើកបររថយន្ត ។ វត្ថុតាងដកហូត ម៉ូតូ១គ្រឿងម៉ាក SCOOPY ពណ៌ស ស្លាកលេខ ភ្នំពេញ 1CL-7241 (របស់ជនសង្ស័យឆក់ទូរស័ព្ទដៃខូចខាតយ៉ាងដំណំ), រថយន្តម៉ាក LEXUS RX-300 ពណ៌ស ស្លាកលេខ 2AN-9745 ភ្នំពេញ ( ខូចខាតដូចគ្នា ) និងទូរស័ព្ទដៃ១គ្រឿងម៉ាក Meitu ពណ៌ខ្មៅ-បៃតង លេខស៊ីម 096 696 7899 (បែកអេក្រង់ របស់ជនរងគ្រោះ បើកឡានបុក) ។

ចំពោះរឿងហេតុ : មុនដំបូងឈ្មោះ សារុន ពិសិដ្ឋ និងឈ្មោះ បេ សុភាដេវីត បានជិះម៉ូតូ១គ្រឿងខាងលើ ឌុបគ្នា មកដល់ចំណុចមុខផ្ទះកើតហេតុខាងលើ ឃើញស្ត្រីជាតិចិន និងមិត្តភ័ក្រម្នាក់ទៀត ឈប់រថយន្តតេទូរស័ព្ទ ចំហរកញ្ចក់ ខាងមុខផ្នែកខាងឆ្វេង ហើយឈ្មោះ សារុន ពិសិដ្ឋ និងឈ្មោះ បេ សុភាដេវីត ក៏ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីជនជាតិ ចិនឈ្មោះ Yuan Tang បានសម្រេច រួចបើកម៉ូតូគេចខ្លួន។ ភ្លាមនោះស្ត្រីជាតិចិន ឈ្មោះ Yuan Tang ដែលជាម្ចាស់ ទូរស័ព្ទ បានបើករថយន្តដេញតាមបុកម៉ូតូពីក្រោយ បណ្តាលឲ្យដួលខ្ទាតទៅក្បែរជញ្ជាំងរបងផ្ទះលេខ៣៩ ផ្លូវលេខ១២៣ កែងផ្លូវលេខ៤៥៦ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់តាមរថយន្តសង្គ្រោះបន្ទាន់ ទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-រុស៊្សី ។

លុះដល់ម៉ោង០២.៥០រំលងអធ្រាត្រ ចូលដល់ថ្ងៃទី១៣​ ខែ​សីហា​ ឆ្នាំ​២០១៨ អ្នកឆក់ទូរស័ព្ទឈ្មោះ បេ សុភាដេវីត បានស្លាប់បាត់បង់ជីវិតនៅមន្ទីពេទ្យរុស៊្សី។ សពតម្កល់រង់ចាំក្រុមគ្រួសារមកទទួល។ ចំណែកអ្នកឆក់ម្នាក់ទៀត ឈ្មោះ សារុន ពិសិដ្ឋ សន្លប់មិនទាន់ដឹងខ្លួន កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-រុស៊្សី។ ឥឡូវនេះឮថា ព្រះរាជអាជ្ញាបានអនុញាតឲ្យសាច់ញាតិនាំជនសង្ស័យនេះ ទៅព្យាបាលនៅប្រទេសវៀតណាមហើយ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post