
គ.ជ.ប បានបង្ហាញនូវលទ្ធផលផ្លូវការ សម្រាប់ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។ លទ្ធផលផ្លូវការបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈទាំងស្រុងនៅក្នុងរដ្ឋសភា ដែលមានចំនួន១២៥ ហើយឈានទៅបង្កើតរដ្ឋសភាឯកបក្សតែម្ដង សម្រាប់អាណត្តិទី៦នេះ។





