header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យគ្នា២នាក់ រួមគ្នាដើរធ្វើសកម្មភាពឆ្លឹះឆ្កៀលសោបន្ទប់ជួល ប៉ុនប៉ងលួចទ្រព្យសម្បត្តិគេមិនទាន់បានសម្រេចផង ក៏ត្រូវម្ចាស់ផ្ទះ និងប្រជាពលរដ្ឋក្បែរខាងឃើញ ស្រែកព័ទ្ធចាប់បានសំពងបែកក្បាលទាំង២នាក់ រួចប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣៖៤៥នាទីរសៀល ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលប្រជាពលរដ្ឋចាប់បានវាយសំពងបែកក្បាល មានទី១ឈ្មោះ ញឹម ហាំ ហៅជាតិ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ទី២ឈ្មោះ ជួន សុឃាល់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។

ប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យទាំង២នាក់ នាំគ្នាឡើងទៅផ្ទះជួលជាន់ទី១ ត្រង់ចំណុចកើតហេតុខាងលើ ដើរចាក់ឆ្កឹះឆ្កៀលសោតាមបន្ទប់ស្នាក់នៅរបស់បងប្អូនកម្មករ ដោយជនខាងលើត្រូវបានអ្នកភូមិមិនដែលស្គាល់មុខ ឬស្នាក់នៅម្តុំខាងលើ បែរជាមកដើរចាក់សោតាមបន្ទប់ជួលទៅវិញ ទើបប្រាប់ម្ចាស់ផ្ទះក៏មិនស្គាល់ ស្រែកឆោឡោធ្វើឲ្យជនសង្ស័យភ័យ ព្យាយាមរត់គេច តែរត់មិនរួច ពលរដ្ឋព័ទ្ធចាប់ខ្លួនបានសំពងចាស់ដៃបែកក្បាលហូរឈាមកក្លាក់ រួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ៣។

ម្ចាស់ផ្ទះជួលមិនបានប្រាប់ឈ្មោះ បានឲ្យដឹងថា មិនបានបាត់បង់ទ្រព្យសម្បត្តិអ្វីឡើយ ទើបមិនផ្តឹងផ្តល់អ្វីទេ គ្រាន់តែសូមឲ្យសមត្ថកិច្ចធ្វើការអប់រំជាមុនសិន មុនឲ្យវិលត្រឡប់ទៅវិញ។

ជនសង្ស័យទាំង២នាក់ លើកនេះជួបសំណាងល្អ ដែលម្ចាស់ផ្ទះគេមិនប្តឹង ហើយសមត្ថកិច្ចឃាត់ធ្វើការអប់រំ និងហៅសាច់ញាតិមកទទួលធានាយកទៅព្យាបាលរបួស៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post