header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

សៀមរាបៈ ផ្លូវ៣០ម៉ែត្រ ស្ថិតនៅសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប កំពុងទទួលរងការរិះគន់ពីបងប្អូនពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវយ៉ាងចាស់ដៃ ចំពោះសមត្ថកិច្ចជំនាញខេត្ត​ ដោយថា អសមត្ថភាពក្នុងការទប់ស្កាត់ ឬរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ក៏ដូចជាការរៀបចំសណ្ដាប់ធ្នាប់ក្រុង ដែលជាតំបន់ទេសចរណ៍ ដោយសារតែមានរថយន្តធុនធំ ដឹកដែកចូលដាក់ក្នុងក្រុងទាំងថ្ងៃ បង្កការកកស្ទះចរាចរណ៍។

បងប្អួនពលរដ្ឋ និងភ្ញៀវបរទេស ដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវ៣០ម៉ែត្រ ទៅកាន់ប្រាសាទអង្គរវត្ត នាំគ្នារិះគន់យ៉ាងចាស់ដៃថា ហេតុអី ទីក្រុង ដែលល្បីឈ្មោះជាតំបន់ទេសចរណ៍ បែរជាមន្ត្រីជំនាញពាក់ព័ន្ធបិទភ្នែក ប្រហែជាបើកភ្លើងខៀវឲ្យមានរថយន្តធុនធំបែបនេះ បើកចូលក្រុង ទើបបណ្តាលឲ្យផ្លូវខូចស្ទើរគ្រប់ទីកន្លែង ក្នុងក្រុងសៀមរាប។ ទាំងអស់នេះ ប្រហែលមានការឃុបឃិតគ្នាបង់លុយ ដើម្បីឲ្យរថយន្តធុនធំចូលក្រុង ព្រោះច្បាប់បានចែងមកហើយថា រថយន្តធុនធំហាមដាច់ខាតបើកចូលក្រុង ហេតុអីបានជាមានរថយន្តធុនធំទាំងនេះ ចូលក្រុងបាន?។ តើច្បាប់ ដែលមិនអនុញាតឲ្យរថយន្តធុនធំបើកចូលក្រុង មានប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ដែលឬទេ?។

នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ លោក ជិម សុវណ្ណ នាយការិយាល័យចរាចរណ៍ជើងគោក បានផ្តល់បទសម្ភាសន៍តាមទូរស័ព្ទជាមួយភ្នាក់ងារព័ត័មានឲ្យដឹងថា ច្បាប់គេមិនអនុញ្ញាឲ្យរថយន្តធុនធំបើកចូលក្រុង នៅពេលថ្ងៃមែន ចំពោះរឿងដែលមានរថយន្តធុនធំ បង្កការកកស្ទះចរាចរណ៍ រំខានដល់ភ្ញៀវទេសចរ ដែលឆ្លងកាត់ផ្លូវ៣០ម៉ែត្រនេះ លោកមិនទាន់បានទទួលដំណឹងទេ ហើយលោកនឹងដាក់កម្លាំង ចាំមើលរថយន្តធុនធំនៅផ្លូវ៣០ម៉ែត្រ។

ក្នុងរឿងនេះដែរ ប្រភពមួយបានរិះគន់ថា មកពីមន្ត្រីមូលដ្ធានមិនយកចិត្តទុកដាក់មើលការខុសត្រូវជាពិសេសផ្លូវដែលភ្ញៀវទេសចរណ៍ឆ្លងកាត់ទៅកំសាន្តប្រាសាទអង្គរវត្ត។

សូមបញ្ជាក់ដែលថា ម្ចាស់អាខោនហ្វេសបុកឈ្មោះ Srey Neang Srouen ជាម្ចាស់ផ្ទះលក់គ្រឿងសំណងបានសរសេ ខំមិនតាមប្រព័ន្ធហ្វេសបុកថា ខូចផ្លូវយ៉ាងមិច ឡានគេបង់ពន្ធផ្លូវ ដែរតើ? ខ្ញុំរកស៊ីក៏បង់ពន្ធ ជូនរដ្ឋ។ មិនតែប៉ុណ្ណោះ ក៏បានសរសេខំមិន គំរាមអ្នកសារព័ត៌មានថា បើម្សិលមិញ ខ្ញុំនៅផ្ទះវិញ លោកឯងសមមុខហើយ តែសំណាងហើយ ខ្ញុំមិននៅថែមទាំងមើលងាយស្ថាប័ណ្ណ សារព័ត៌មានថែមទៀផង!៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post