header ads

Sponsor

ពិសី

​ភ្នំពេញៈ ស្ត្រីម្នាក់ដេកស្លាប់ ក្នុងបន្ទប់ជួល ខណៈដែលកូនប្រុសអាយុប្រហែល៤ឆ្នាំ​ កំពុងដេកក្បែរ ទាំងមិនដឹងថា ម្ដាយរបស់ខ្លួនស្លាប់តាំងពីណាមកទេ។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧៖៣០នាទីយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ នៅបន្ទប់ជួលលេខ០៦ ជាន់ទី១ ម្ដុំផ្សារព្រែកទា ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីប្រជាពលរដ្ឋបានប្រាប់ថា ស្ត្រីដេក​ស្លាប់ខាងលើនេះ ឈ្មោះ ខឿន ហៅម៉ែអាអ៊ូខុង  អាយុ៣៨ឆ្នាំ មុខរបរស្នាក់នៅផ្ទះជួល បន្ទប់លេខ៦ ជាន់ទី១ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ប្តីឈ្មោះ សុង សារ៉ែន អាយុ៣២ឆ្នាំ មុខរបរជាកម្មករសំណង់ ពេលស្ត្រីខាងលើស្លាប់ ប្តីមិនបាននៅជាមួយទេ ទៅធ្វើសំណង់នៅខណ្ឌដង្កោ បាត់ជាយូរថ្ងៃមកហើយ នៅសល់តែកូនប្រុស អាយុប្រហែល៤ឆ្នាំ នៅដេកក្បែរសពម្តាយ ទាំងមិនដឹងថា ម្ដាយស្លាប់ផង។

ប្រភពពីស្ត្រីម្នាក់ឈ្មោះ ហុង សុផានី មានបន្ទប់ជួលក្បែរអ្នកស្លាប់ បានប្រាប់ថា មុនពេល​កើតហេតុ គាត់បានដួសបាយមួយចានមានម្ហូបផង ឲ្យ​ប្តីគាត់យកទៅឲ្យ​ស្ត្រីខាងលើហូប ពេលប្តីគាត់កាន់ដល់មុខបន្ទប់ស្ត្រីខាងលើ ស្រាប់តែឃើញគាត់ដេកស្លាប់បាត់ទៅហើយ មិនដឹងតាំងពីម៉ោងប៉ុន្មាននោះទេ ដោយមានកូនប្រុស អាយុប្រហែល៤ឆ្នាំ កំពុងដេកនៅក្បែរទាំងមិនដឹងថា ម្ដាយរបស់ខ្លួនស្លាប់ទៅហើយនោះទេ ពេលនោះគាត់បានប្រញាប់ប្រញាល់ប្រាប់អ្នកជិតខាង ឲ្យដឹងដំណឹងខាងលើនេះ ទើបបង្កភ្ញាក់ផ្អើលឡើង ហើយក៏បានរាយការណ៍ប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យ។

តាមការចុះពិនិត្យរបស់សមត្ថកិច្ចជំនាញការិយាល័យបច្ចេកទេសវិជ្ជាសាស្ត្ររាជធានីភ្នំពេញនិងក្រោមការពិនិត្យរបស់វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន ជាគ្រូពេទ្យកោសលវិច័យ រាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ត្រីខាងលើស្លាប់ដោយសារខ្យល់គរ។

បច្ចុប្បន្នសពបានប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានជាអ្នកចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី តែយប់បន្តិច​ គេឃើញប្ដីគាត់ស្ត្រីរងគ្រោះបានមកដល់ ដោយសារក្រីក្រពេក​និងមិនមានលទ្ធភាព ទើបអ្នកភូមិ​នាំគ្នារៃអង្គាស​ប្រាក់​បន្តិចបន្តួច​តាមសទ្ធា រួចឲ្យ​ឡានដឹកសព​ទៅបូជា​នៅវត្តទឹកថ្លា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post