header ads

Sponsor

ពិសី

ភ្នំពេញៈ បុរសម្នាក់ បើករថយន្ត ព្រូស ក្នុងយ៉ាងល្បឿនលឿន ខណៈពេលរវល់ចុចទូរស័ព្ទ ក៏រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យខ្ទាតចេញពីជួរអស់១កង់ រីឯរថយន្តរងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាងដំណំ កាលពីវេលាម៉ោង២៖២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែសីហា​ ឆ្នាំ២០១៨នេះ នៅជិតមន្ទីរពេទ្យលោកសង្ឃ តាមបណ្តោយផ្លូវ២៧១ កែងផ្លូវ១៥៩ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សាក្សីនៅក្បែរកន្លែងកើតហេតុ ប្រាប់ភ្នាក់ងារ ខេម ប៉ុស្ដិ៍ ថា នៅមុនពេលកើតហេតុ គាត់ឃើញបុរសម្នាក់ បើករថយន្តម៉ាក Prius មួយគ្រឿង ពណ៌​ស ពាក់ស្លាកលេខ ភ្នំពេញ 2U-3108 ធ្វើដំណើរតាមផ្លូវ២៧១ មានទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ​បុរសជាអ្នកបើករថយន្តនោះ បានយកទូរស័ព្ទមកចុចមើល ក៏ស្រាប់តែរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់ទ្រូងផ្លូវអស់មួយកង់។ រីឯរថយន្តវិញ រងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាងដំណំ​ និងបែក​កាឡេ​កង់មុខខាងឆ្វេងផងដែរ តែសំណាង​ល្អមិនបណ្ដាលឲ្យរងរបួសនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកវាស់វែង និងស្ទូចយករថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំភាគីម្ចាស់រថយន្តមកដោះស្រាយសងការខូតខាតទ្រព្យសម្បត្តិរដ្ឋតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post