ភ្នំពេញៈ យុវសិស្សម្នាក់ ត្រូវបានកម្លាំងប្រជាការពារភូមិពងពយ ធ្វើការឃាត់ខ្លួនបានភ្លាមៗ ក្រោយធ្វើសកម្មភាពឆក់កាបូប កាលពីវេលាម៉ោង១និង៥៥នាទីរសៀលថ្ងៃទី២៤ សីហា ២០១៨ នៅតាមបណ្តាយផ្លូវ១១L កែងនិង១១១ ក្នុងភូមិពងពាយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានធ្វើដំណើរតាមផ្លូវ១១១ ដើម្បីទៅទិញផ្លែឈើសែនក្បាលទឹក លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានយុវជន២នាក់ ជិះម៉ូតូមូយគ្រឿងម៉ាក socoopy មកធ្វើសម្មភាពឆក់កាបូបលុយគាត់ ពេលនេះគាត់ក៏បានទាញកាបូបគាត់មកវិញ ស្រាប់តែធ្លាក់យុវជនម្នាក់ អង្គុយពីក្រោយ ត្រូវបានកម្លាំងប្រជាការពារភូមិ ចាប់បានភ្លាមៗ ប្រគល់ឲ្យសមត្ថកិច្ចភ្នំពេញថ្មី នាំយកទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់បន្ត។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ជា វណ្ណា ភេទប្រុស អាយុ១៧ឆ្នាំ ជាសិក្សថ្នាក់ទី១១b ស្នាក់នៅក្នុងភូមិរោងចក្រ សង្លាត់គោកឃ្លាង ខណ្ឌសែនសុខ រីឯជនសង្ស័យម្នាក់ទៀត បានរត់គេចខ្លួនបាត់។ ជនរងគ្រោះឈ្មោះ នី ម៉ាឡេង អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិនពងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕