header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ឧទ្យានុរក្សសត្វព្រៃ ដែលល្បាតក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា បានផ្តិតយករូបភាពសត្វមេអំបៅដ៏ស្រស់ស្អាតបីប្រភេទ និងបានផ្តល់ព័ត៌មានទៅកាន់ជំនាញការរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ដើម្បីធ្វើការកំណត់អត្តសញ្ញាណ។ នេះបើយោងតាមការចេញផ្សាយរបស់ WCS។

នេះជាលើកទីមួយហើយ ដែលប្រភេទសត្វទាំងនេះ ត្រូវបានរកឃើញនៅក្នុងតំបន់ការពារធម្មជាតិមួយនេះ។

លោក Olly Griffin ទីប្រឹក្សាបច្ចេកទេសរបស់អង្គការ WCS បាននិយាយថា ប្រភេទសត្វនេះត្រូវបានចាត់ចូលក្នុងក្រុមដែលយើងកំពុងសិក្សាស្រាវជ្រាវក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ហើយការរកឃើញប្រភេទសត្វថ្មីៗនេះបានបង្ហាញអំពីការសហការដៃគូដ៏ល្អប្រសើររវាងឧទ្យានុរក្សនៃមន្ទីរបរិស្ថាននិងអង្គការ WCS”

លោកថា ការរកឃើញនេះបានបង្ហាញពីសារៈសំខាន់នៃគម្រោងអភិរក្សសត្វព្រៃនិងគម្រោងរេដបូកនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post