header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូវិលមកពីប្តូរប្រេងម៉ាសុីនវិញ ត្រូវបានរថយន្តមិនស្គាល់ម៉ាក បើកបុកស្លាប់តាមផ្លូវ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវបេតុង ភូមិបឹងធំទី២ សង្កាត់បឹងធំ ខណ្ឌពោធិសែនជ័យ ។

សមត្ថកិច្ចបានឲ្យ CAM POST ដឹងថា ជនរងគ្រោះឈ្មោះ យឹង សុវណ្ណារាជ ភេទប្រុស អាយុ២៥ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GQ-2736 ជាមធ្យោបាយ ។

តាមប្រភពនៅកន្លែងកើតហេតុ ប្រាប់ឲ្យដឹងផ្សេងគ្នា ដោយពុំមានអ្នកណាបានឃើញហេតុការណ៍ឡើយ អ្នកខ្លះថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូពីលិចទៅកើត ដល់ចំណុចខាងលើ ត្រូវបានរថយន្តមិនស្គាល់ម៉ាក បើកបុកពីក្រោយ បណ្តាលឲ្យជនរងគ្រោះ បាក់កស្លាប់ភ្លាមៗនៅកន្លែង ម៉ូតូខ្ទេចមួយកំណាត់ក្រោយ ។ ពលរដ្ឋខ្លះទៀត ឲ្យដឹងថា មុនកើតហេតុជនរងគ្រោះ ជិះម៉ូតូ ចេញពីកន្លែងប្តូរប្រេងម៉ាសុីន ហើយចូលកន្លែងផឹកសុី ជនរងគ្រោះផឹកអស់មួយកំប៉ុងហើយ ជិះម៉ូតូវិលទៅផ្ទះ ដោយធ្វើដំណើរពីលិចទៅកើតល្បឿនលឿន ដល់ចំណុចផ្លូវកោង យកចង្កូតមិនទាន់ ដួលខ្លួនឯង ហើយត្រូវបានរថយន្ត មិនស្គាល់ម៉ាក បើកច្រាសទិស បើកមកបុកបន្ថែម បណ្តាលឲ្យស្លាប់ និងខ្ទេចម៉ូតូ មួយកំណាត់ក្រោយ ។

តែបើតាមក្រុមគ្រួសារវិញ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ក្រោយត្រឡប់មកពីកាត់សក់វិញ ចូលផ្ទះម្តងហើយ សុំលុយប្រពន្ធជិះម៉ូតូទៅប្តូរប្រេងម៉ាសុីន លុះពេលដែលវិលត្រឡប់មកផ្ទះវិញ ជួបហេតុការណ៍នេះតែម្តង ។ តែទោះជាយ៉ាងណាក្តី នៅកន្លែងកើតហេតុ ពុំមានអ្នកណាម្នាក់បានឃើញហេតុការណ៍ឡើយ ហើយការលើកឡើងក៏ផ្សេងៗគ្នា គ្រាន់តែជាការសន្និដ្ឋាន ។

ក្រោយកើតហេតុ សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ទាមទារដាច់ខាតដឹកយកទៅផ្ទះខាងប្រពន្ធ នៅភូមិខ្ចៅ សង្កាត់បឹងធំ ក្បែរនោះ ខណៈដែលមេឃរកកល់នឹងភ្លៀង ទោះជាសមត្ថកិច្ចជំនាញខណ្ឌ ទៅមិនទាន់ដល់ មិនទាន់បានពិនិត្យក៏ដោយ បង្ខំយកទៅផ្ទះសិន ប្រញាប់រៀបចំធ្វើបុណ្យ ។

ករណីខាងលើ ទោះជាសាច់ញាតិជនរងគ្រោះ ដឹកសព និងយកម៉ូតូទៅផ្ទះបាត់មុនប៉ូលិសជំនាញខណ្ឌទៅដល់ក៏ដោយ សូម្បីប៉ូលិសប៉ុស្តិ៍ឃាត់ក៏មិនឈ្នះដែរ សមត្ថកិច្ចនឹងបន្ត ចុះទៅពិនិត្យ និងស្រាវជ្រាវ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post