header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រាជធានីភ្នំពេញ៖ លោក គឹម សុខ អ្នកវិភាគនយោបាយដែលបានជាប់ឃុំជាច្រើនខែមកនេះ ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពវិញហើយ នៅមុននេះបន្តិច។ បន្ទាប់ពីចេញពីពន្ធនាការព្រៃស លោក គឹម សុខ បានអះអាងថា លោកនឹងនៅតែបន្តការងាររបស់លោកបន្តទៀតដោយគោរពតាមច្បាប់។

លោកបញ្ជាក់ថា «ខ្ញុំទើបចេញពីគុក ហើយខ្ញុំត្រូវធ្វើការងារបន្តទៀត តែមិនមែនធ្វើដើម្បីប្រទូសសារ៉ាយជាមួយអ្នកណាម្នាក់នោះទេ ។ ខ្ញុំធ្វើក្នុងហេតុផលគោរពតាមលទ្ធិប្រជាធិតេយ្យ គោរពច្បាប់ទម្លាប់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ដូច្នេះខ្ញុំនឹងធ្វើបន្តទៀត ដោយមិនមែនរឿង រញុះញង់ ឬបរិយាកេរ្តិីអ្នកណាទេ ។ ប៉ុន្តែជាបេសកម្ម ឬកាតព្វកិច្ចដែលខ្ញុំត្រូវធ្វើ»។
លោកបន្តថា មិនមានគម្រោងចេញទៅក្រៅប្រទេសនោះទេ ប៉ុន្តែលោកអាចចេញទៅក្រៅប្រទេសក្នុងករណីដែលលោកបន្តការសិក្សា ឬចូលរូួមការងាសិក្ខាណាមួយ ។ ប៉ុន្តែគម្រោងចេញទៅក្រៅប្រទេសក្នុងហេតុផល ដើម្បីគេចខ្លួន ឬដើម្បីរកសេចក្តីសុខម្នាក់ឯង គ្មានទេ ។

សូមជម្រាបថា ការដោះលែងឲ្យលោក គឹម សុខ មានសេរីភាពវិញនេះ បន្ទាប់ពីតុលាការក្រុងភ្នំពេញ បានបើកសវនាការធ្វើការសាកសួរ និងពិនិត្យលើការអនុវត្តទោសរបស់លោក គីម សុខ ក្នុងពន្ធគារ ដើម្បីធ្វើការពិចារណាថា តើត្រូវដោះលែង ឬបន្តការឃុំខ្លួនទៀត។

លោក គីម សុខ ដែលជាអ្នកវិភាគព្រឹត្តិការណ៍សង្គម និងនយោបាយកម្ពុជា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន១៨ខែ និងពិន័យជាទឹ កប្រាក់ ចំនួន៨លានរៀល រួមនឹងប្រាក់សងជំងឺចិត្តដល់ដើមបណ្តឹង៨០០លានរៀល។

តុលាការចោទប្រកាន់លោក គីម សុខ ពីបទញុះញង់ឲ្យមានបទឧក្រិដ្ឋជាអាទិ៍។ ការចោទប្រកាន់នេះ ធ្វើឡើងតាមបណ្តឹងរបស់មេធាវីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីលោក គីម សុខ បានអះអាងតាមវិទ្យុអាស៊ីសេរីថា គណបក្សប្រជាជនកម្ពុជា ជាអ្នកនៅពីក្រោយឃាតកម្មលោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគបញ្ហាសង្គម និងនយោបាយដ៏ល្បីល្បាញមួយរូប នៅក្នុងប្រទេសកម្ពុជា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post