
រាជធានីភ្នំពេញ៖ នៅរយៈពេលចុងក្រោយនេះ មានការរិះគន់តាមបណ្ដាញសង្គមហ្វេសប៊ុក និងចំណាត់ការយ៉ាងក្ដៅគគុក នៅក្រុងព្រះសីហនុ ទាក់ទងនឹងអាជីវកម្មរបស់ជនជាតិចិន តាមរយៈការចែកខិតបណ្ណផ្សព្វផ្សាយអាសអាភាស ហើយអ្វីដែលរឹតតែមានការចាប់អារម្មណ៍ទៀតនោះគឺកាលពីម្សិលមិញនេះ រូបភាពខាងលើនេះ ត្រូវបានបង្ហាញជាថ្មី នៅទីក្រុងភ្នំពេញតែម្ដង ក្រោមផ្លាកយីហោ “ភ្នំពេញទីមួយ” ត្រូវបានផ្សព្វផ្សាយនៅតាមតំបន់សំខាន់មួយចំនួន នៅក្នុងរាជធានីភ្នំពេញ និងតាមទីសាធារណៈផ្សេងៗមួយចំនួនទៀត ដែលធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។


នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចចុះបិទទីតាំងម៉ាស្សាខាងលើនេះ “ភ្នំពេញទីមួយ” និងតាមស្វែងរកចាប់ខ្លួនក្រុមដែលចែកខិតបណ្ណ នេះផងដែរដើម្បីធ្វើការសាកសួរ។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការ ឬដែលបានឃេីញជនណាដេីរចែកនាមបណ្ណ ឬខិតបណ្ណដែលមានខ្លឹមសារ ពាក់ពន្ធ័នឹងសេវាម៉ាស្សា ឬសេវាផ្លូវភេទ នៅរាជធានីភ្នំពេញសូមមេត្តារាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតបំផុត ឬរាយការណ៍ មកលេខទូរស័ព្ទ ០១២៦៩០០៩៩ និង ០៨៨២១២៨៨៨៨ ដេីម្បីមានវិធានការតាមផ្លូវច្បាប់ជាធរមាន។
