header ads

Sponsor

ពិសី

កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋវៀតណាមជាច្រើនពាន់នាក់ នៅក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាសម្រុកបង់ពន្ធ័អាករ និងធ្វើបណ្ណ័ស្នាក់នៅក្នុង២ឆ្នាំម្តង។

ការនាំគ្នាឡើងមកបង់ពន្ធអាករ និងធ្វើប័ណ្ណស្នាក់នៅនេះ គឺធ្វើឡើងនៅថ្ងៃទី៧ សីហា ២០១៨ នៅក្នុងបរិវេណការិយាល័យគ្រប់គ្រងការស្នាក់នៅរបស់ជនបរទេសនៃស្នងការនគបាលខេត្តកំពង់ឆ្នាំង។

ប្រធានការិយាល័យគ្រប់គ្រងការស្នាក់នៅរបស់ជនបរទេសនៃស្នងការនគបាលខេត្តកំពង់ឆ្នាំងបានឲ្យ​ដឹងនៅថ្ងៃនេះថា ជនជាតិវៀតណាម ដែលស្នាក់នៅក្នុងខេត្តកំពង់ឆ្នាំង មានចំនួន២៣៩៧គ្រួសា និងមានមនុស្សសរុបចំនួន១០០៨៧នាក់ ហើយអ្នកដែលគ្រប់អាយុដែលត្រូវធ្វើប័ណ្ណស្នាក់នៅមានចំនួន៦០០០នាក់។

ប្រធានការិយាលយ័គ្រប់គ្រងការស្នាក់នៅរបស់ជនបរទេស បានឲ្យ​ដឹងទៀតថា ទីតាំងដែលជនជាតិវៀតណាម រស់នៅច្រើនជាងគេ នៅលើផ្ទៃទឹក ក្នុងក្រុងកំពង់ឆ្នាំង មានចំនួន៧៥៥គ្រួសារ នៅស្រុកបរិបូរណ៍ចំនួន៨០៦គ្រួសារ នៅស្រុកកំពង់ត្រឡាចមានចំនួន២០២គ្រួសារ ខណៈដែលពួកគេភាគច្រើនមានមុខរបរនេសាទ និងចិញ្ចឹមត្រី។

លោកថា នេះជាលើកទី១ ដែលពួកគេមកសុំប្រកាស និងប័ណ្ណស្នាក់នៅអចិន្ត្រៃនៅកម្ពុជា ខណៈដែលគេបានបំពេញបែបបទតាមច្បាប់នៃប្រទេសកម្ពុជាក្នុង២ឆ្នាំ តម្រូវឲ្យ​បង់ពន្ធអាករជូនរដ្ឋ២៥ម៉ឺនរៀល ហើយការធ្វើនេះទំនងជាប្រើពេលយូរ ព្រោះមានគ្នាច្រើន​នៅពេល ដែលគាត់សម្រុកមកធ្វើ និងមានការលំបាកផងដែរ។

សូមបញ្ជាក់ផងដែរថា កន្លងមកអាជ្ញាធខេត្តកំពង់ឆ្នាំងបានធ្វើការបម្លាស់​ទីផ្ទះទឹក និងបែចិញ្ចឹមត្រីរាប់ពាន់គ្រួសារឲ្យ​ផ្លាស់ប្តូរមករស់នៅលើគោកវិញ ដើម្បីធ្វើការបញ្ជៀសការរស់នៅក្នុងទឹកវាធ្វើអោយបំពុលបរិស្ថាន បំពុលទឹក និងធ្វើឲ្យ​ប៉ះពាល់ដល់ធនធានមច្ឆាជាតិ ខណៈដែលជនជាតិវៀតណាមមួយចំនួន ដែលកំពុងរស់នៅក្នុងទឹកទន្លេសាប មានការរារែកចិត្តមិនឡើងទៅរស់នៅលើគោគតាមការអំពាវនាវរបស់អាជ្ញាធខេត្តនោះឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post