header ads

Sponsor

ពិសី

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអះអាងថា លោក សម រង្ស៊ី អតីតមេ​បក្សប្រឆាំងមិនហ៊ានស្បថនោះទេ ព្រោះខ្លាចងាប់ដូចខ្មោចឪពុកខ្លួន នៅក្រៅប្រទេស។ 

ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលនេះ ក្រោយប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក សម រង្ស៊ី ឆ្លើយតបសម្តេច រឿងបបួលស្បថឲ្យស្លាប់គ្រប់ទម្រង់ ពាក់ព័ន្ធនិងលោក សម រង្ស៊ី ចោទ សម្តេចថា ការបោះឆ្នោតកន្លងមកជាការបោះឆ្នោតក្លែងក្លាយ និងបំប៉ោងតួលេខអ្នកទៅបោះ ឆ្នោត។

លោក សម រង្ស៊ី ដែលស្ថិតក្នុងជាទណ្ឌិត កំពុងរត់ចោលប្រទេស ព្រោះតែខ្លាចគុកនោះ បានលើកឡើងលើបណ្តាញសង្គម កាលពីរសៀលថ្ងៃទី៦ ខែសីហា ថា បើចង់លោកស្បថ ទាល់តែមានការរាប់សន្លឹកឆ្នោតឡើងវិញ តាមបែបវិទ្យាសាស្ត្រ។

ទាក់ទិននឹងការលើកឡើរបស់អតីតមេបក្សប្រឆាំងនេះ សម្តេចតេជោ ហ៊ុន សែន ត្រូវបាន​សារព័ត៌មានក្នុងស្រុកមួយដកស្រង់ប្រសាសន៍ កាលពីយប់ថ្ងៃទី៦ ខែសីហា យ៉ាងដូច្នេះថា «មិនបាច់លើកហេតុផលស្រាវជ្រាវបែបវិទ្យាសាស្ត្រអ្វីនោះទេ។ លោកឯង (ទណ្ឌិត សម រង្ស៊ី) ឆ្លើយមក តើលោកឯងហ៊ានស្បថឲ្យងាប់តៃហោងទាំងប្រពន្ធ ទាំងកូន ទាំងចៅ ទាំងចៅទួត និងមនុ ស្ស ជិតសិទ្ធិយ៉ាងតិច១០០នាក់ដែរឬទេព្រោះយើងទាំងពីរនាក់ បានធ្លាប់លេងបែបវិទ្យាសា ស្រ្តនេះជាមួយគ្នាអស់ជាង២០ឆ្នាំមកហើយ។ ឥឡូវយើងងាកមកលេងបែបផ្លូវងងឹតវិញម្តង។ បើទោះបីអ្នកឯងមិនហ៊ានស្បថ ក៏សម្បថនេះធ្លាក់ទៅលើអ្នកឯងដែរ ព្រោះខ្ញុំបានស្បថរួចហើយ ហើយសូមវត្ថុស័ក្តិសិទ្ធិលើលោកជួយនាំនូវពាក្យសម្បថរបស់ខ្ញុំ ទៅកាន់អ្នកឯងផង»

សម្តេចតេជោ ហ៊ុន សែន បានបន្តជាមួយប្រសាសន៍ធ្ងន់ៗយ៉ាងដូច្នេះទៀតថា «ខ្ញុំសូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជួយធ្វើសាក្សី និងរង់ចាំមើល តើ សម រង្ស៊ី ក្លាហានហ៊ានស្បថ ជាមួយខ្ញុំដែរឬទេបើមិនហ៊ានស្បថទេ នោះអ្នកឯងជាជនកំសាក ក្បត់ជាតិ ខ្លាចងាប់ ដូច ខ្មោចឪពុកចោលឆ្អឹងនៅក្រៅប្រទេស និងទង្វើដែលអ្នកឯងបានធ្វើ ពិតជាបោកប្រាស់យ៉ាងពិតប្រាកដ»

សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ ក្នុងជំនួបផ្ដល់ដំបូន្មានជាមួយអត្តពលិក កីឡាករ កីឡាការិនី គ្រូបង្វិក រួមនិងប្រតិភូកីឡា សរុបជាង៧០នាក់ នៅវិមានសន្តិភាព មុននឹងពួកគេចេញទៅចូលរួមប្រកួតកីឡា Asian G ames នៅប្រទេសឥណ្ឌូនេស៊ី សម្តេចតេជោ ហ៊ុន សែន បានបបួលទណ្ឌិត សម រង្ស៊ី ស្បថដាក់ជីវិតឲ្យស្លាប់តៃហោងគ្រប់រូបភាពទាំងអស់ សូម្បីតែដេកធ្លាក់ពីលើខ្នើយក៏ឲ្យស្លាប់ដែរ។

គេនៅចាំបានថា កាលពីឆ្នាំ២០១៣ កន្លងទៅក្រុមអ្នកប្រឆាំងទាំងអស់នេះ ធ្លាប់បានបដិសេធ នូវលទ្ធផលនៃការបោះឆ្នោត ហើយនាំគ្នាទៅស្បថចំពោះវត្ថុស័ក្ដិសិទ្ធិ នៅអតីតរាជធានីអង្គរផងដែរ តែមិនបានប៉ុន្មានខែផងនោះ ពួកគេក៏បានស្រុះស្រួលគ្នាដើរចូលវិមានរដ្ឋសភា ទទួលស្គាល់លទ្ធផលបោះឆ្នោត ដោយមិនបានទៅលាបំណន់ ចំពោះវត្ថុស័ក្ដិសិទ្ធិនៅឯប្រាសាទអង្គរនោះឡើយ ទីបំផុតពួកគេបានចាញ់ពាក្យសម្បថ បាត់បង់អស់តំណែង និងរលាយបក្សជាប់គុក រត់ចោលស្រុក ខ្ចាត់ខ្ចាយគ្មានសល់។

ការសម្បថនៅឆ្នាំ២០១៣ សបញ្ជាក់ថា ជាមេរៀន ដែលនាំឲ្យខ្លាចរអាសម្រាប់លោក សម រង្ស៊ី ដែលមិនហ៊ានចេញមកស្បថទៀតនោះឡើយ បើមិនដូច្នោះប្រាកដជាចាញ់ ពាក្យសម្បថងាប់តៃហោង ដូចខ្មោចឪពុកចោលឆ្អឹងនៅក្រៅប្រទេស ជាក់ជាមិនខាន។

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការចង់ឲ្យរាប់សន្លឹកឆ្នោតរបស់អតីតមេបក្សប្រឆាំងនេះជាចេតនាទុច្ចរិតមួយក្នុងរារាំងដំណើរការរៀបចំក្បាលម៉ាស៊ីន រដ្ឋសភា រដ្ឋាភិបាលទាន់ពេលប៉ុណ្ណោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post