header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ ៖ មុននេះបន្តិច ថ្ងៃត្រង់ទី ៣០ ខែ សីហា ឆ្នាំ ២០១៨នេះ ប្រធានគណបក្សខ្មែរក្រោក បានថ្លែងជាថ្មីទាក់ទងនឹងល្ខោនខោលខ្មែរ ដែលត្រៀមនឹងសម្រេចជោគវាសនា ដោយ UNESCO ដោយថាវាជាការទទួលខុសត្រូវរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រសិនបើល្ខោនខោល​នេះ បានលេី​ថៃ។ ក្នុងនោះដែរ លោកបានរៀបរាប់ថា ៖

ជាតិគឺដូចម្ដាយ ទឹកដីដូចផ្ទះ វប្បធម៌ដូចព្រលឹង បេីបាត់បង់ល្ខោនខោលគឺក្រសួងពាក់ព័ន្ធជាអ្នកទទួលខុសត្រូវ ព្រោះមានតែ ឯកសា ភស្តុតាង តឹកតាង ប៉ុណ្ណោះដែលជាទំងន់អោយ UNESCO សម្រេចថាល្ខោនខោលជារបស់ ខ្មែរ ឬ របស់ថៃ ប្រសិនជាល្ខោនខោលត្រូវបាន UNESCO កាត់ទៅអោយថៃគឺយេីងនឹងអាម៉ាស់យ៉ាងខ្លាំងក្នុងនាមជាប្រទេសជះឥទ្ធិវប្បធម៌ទៅលេីថៃបែរជាចាញ់ថៃទៅវិញ ។

មកដល់កន្លែងនេះវាជាទំនួលខុសត្រូវរបស់ក្រសួងវប្បធម៌នឹងវប្បធម៌និងវិចិត្រសិល្បៈ ដែលគាត់មានតួនាទីស្រាវជ្រាវឯកសាពាក់ព័ន្ធ តឹកតាងនានា នឹងពង្រីកវិស័យសិល្បៈវប្បធម៌បូរាណនេះ តេីវិស័យនេះគាត់បានទំលាក់ថវិកាប៉ុន្មានទៅស្រាវជ្រាវ ឯកសា តឹកតាង ? នៅពេលយេីងអះអាងថាល្ខោនខោល ជារបស់ខ្មែរ . ដឹងហេីយថាជារបស់ខ្មែរ តែសំខាន់មានតឹកតាង ឯកសាបញ្ជាក់ឬអត់ទេ ?

ជារបស់យេីងយេីងគួរស្គាល់របស់យេីង យេីងគួរលេីកស្ទួយរបស់យេីង យេីងគួរស្រាវជ្រាវរបស់យេីង តែនេះអ្នកស្គាល់តិច អ្នកលេីកស្ទួយអោយតម្លៃក៏តិច ឯការស្រាវជ្រាវទៀតគឺចប់តែម្ដង ប្រយ័ត្នគេសួរថាត្រង់ណាបញ្ជាក់ថាជារបស់យេីង យកឯកសាចេញមក ស្រាប់តែអត់មាន តេីខ្មាសគេប៉ុណ្ណាទៅ ។

ល្ខោនខោលបីតំបន់ តំបន់សាលាវិចិត្រសិល្បៈ តំបន់វត្តស្វាយអណ្ដែត ខេត្តកំពង់ធំ . តំបន់ខេត្តបាត់ដំបង . មានតែមួយតំបន់គត់ដែលមានលទ្ធភាពចូលប្រកួតបាន គឺតំបន់វត្តស្វាយអណ្ដែត តេីសង្ឃឹមបានប៉ុន្មានភាគរយ ! ហេីយកុំមកបន្ទោសថាបាត់មកពីរាស្ត្រមិនខ្វល់មិនលេីកស្ទួយ ។

អោយលេីកស្ទួយយ៉ាងម៉េច បេីក្រសួងដែលស៊ីប្រាក់ខែរាស្ត្រមិនខ្វល់ផង ? គ្មានពលរដ្ឋណាមានកំហុសសោះទាក់ទិននឹងបញ្ហានេះ ព្រោះពួកគាត់បានបង់ពន្ធគ្រប់ចំនួនអោយរដ្ឋធ្វេីការជំនួស . តេីរដ្ឋបានស្រាវជ្រាវឯកសា បានផ្សព្វផ្សាយ អោយសិល្បៈវប្បធម៌នេះមានឥទ្ធិពលផ្សាភ្ជាប់នឹងសង្គមរស់នៅកម្រិតណា ?

ចំឡេីយគឺអត់ ក្រសួងវប្បធម៌វិចិត្រសិល្បៈជាអ្នកទទួលខុសត្រូវទាំងស្រុងប្រសិនជាបាត់បង់សម្បត្តិវប្បធម៌ល្ខោនខោលមួយនេះ ។ ហេីយវាសបញ្ជាក់ច្បាស់ណាស់ថាការដឹកនាំនាសម័យនេះធ្វេីអោយបាត់អ្វីខ្លះ ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post