header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

មណ្ឌលគិរីៈ បេីតាមការឲ្យដឹងពីម្ចាស់ឡានផ្ទាល់ថា មានមេបញ្ជាការកងអនុសេនាធំទី០៣ ចំណុះឲ្យវរៈសេនាតូចលេខ១ ខេត្តមណ្ឌលគិរី លោក ចាប កុសល្យ ត្រូវគេអះអាងថា ជាអ្នករត់ការផ្លូវឲ្យរថយន្តប៉ាកុងចំនួន៣គ្រឿង ដឹកឈើក្រហមចេញពីចំណុចអន្ទ្រងភូមិសាស្ត្រ ខេត្តមណ្ឌលគិរី ឆ្ពោះទៅទឹកដីខេត្តក្រចេះ ។

ការដឹកឈើពីសំណាក់រថយន្តខាងលើ ត្រូវអស់លក្ខណ៍ គ្រាដែលជាប់ផុង ហើយក៏ត្រូវជាប់សំណាញ់កម្លាំងបរិស្ថាននាដែនជម្រកសត្វព្រៃកែវសីមា ។

ប្រភពអះអាងថា ម្ចាស់ឡាន មានឈ្មោះ ហួង អ្នករត់ការឈ្មោះ ចាប កុសល្យ ដោយឡែកម្ចាស់ឈើជាមនុស្សម្នាក់ទៀត ដែលមិនទាន់ស្គាល់អត្តសញ្ញាណ ។

សេចក្តីរាយការណ៍ចុងក្រោយបញ្ជាក់ថា មន្ត្រីបរិស្ថានបានចាប់មនុស្សពីរនាក់ ដែលនៅលើរថយន្តនោះ បញ្ជួនមកសួរនាំ នៅស្នាក់ការកណ្តាលដែនជម្រកសត្វព្រៃផងដែរ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post