header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ក្រចេះ ៖ នគរបាលខេត្តក្រចេះចុះបង្ក្រាបក្រុមជួញដូរគ្រឿងញៀន នៅក្នុងផ្ទះសំណាក់សុភមង្គល​ បានជិត២០នាក់ ក្រោមការចង្អុលណែនាំរបស់ឧ.ទោ​ លន់​ សុផាត​ ស្នងការខេត្ត​ និងលោក​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ខេត្ត​ នៅថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ២០១៨​ វេលាម៉ោង​ ១២​ ថ្ងៃត្រង់​ កំលាំងការិ.​ប្រឆាំងគ្រឿងញៀន​ ដឹកនាំដោយលោក​ ទុត​ វីនីត​ ព្រះរាជអាជ្ញារង​ បានចុះបង្រ្កាបករណីជួញដូរ,​ ប្រើប្រាស់​ និងសំរួលអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​ នៅចំណុចផ្ទះសំណាក់សុភមង្គល​ ស្ថិតក្នុងភូមិជ្រោយថ្មក្រោម​ ឃុំឆ្លូង​ ស្រុកឆ្លូង​ ខេត្តក្រចេះ​ ឃាត់ខ្លួនបានជនសង្ស័យចំនួន​ ១៩នាក់​(ស្រី១២នាក់)​ :​

១.ឈ្មោះ​ យ៉ាន​ គឹមហុង​ ភេទប្រុស​ អាយុ​ ៣២ឆ្នាំ​ ជាតិខ្មែរ​ មុខរបរកសិករ​ ទីលំនៅភូមិព្រែកសំរោង​ ឃុំខ្សាច់អណ្តែត​ ស្រុកឆ្លូង​ ខេត្តក្រចេះ,

​ ២.​ឈ្មោះ​ សុខក្រី​ ណាសិទ្ធ​ ភេទប្រុស​ អាយុ២១ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ទីលំនៅភូមិឈើទាលភ្លោះ​ ឃុំព្រែកសាម៉ាន់​ ស្រុកឆ្លូង,​

៣.​ឈ្មោះ​ ផៃ​ ចាន់ធានិត​ ភេទប្រុស​ អាយុ២៤ឆ្នាំ​ មុខរបរកម្មករ​ ទីលំនៅភូមិឆ្លូង​ ឃុំឆ្លូង​ ស្រុកឆ្លូង,​

៤.ឈ្មោះ​ រូន​ សលីហ៊ីន​ ភេទប្រុស​ អាយុ​ ២៣ឆ្នាំ​ មុខរបរកសិករ​ ទីលំនៅភូមិទ្រា​ ឃុំទ្រា​ ស្រុកក្រូចឆ្មារ​ ខេត្តត្បូងឃ្មុំ,​

៥.ឈ្មោះ​ សារី​ សហ៊ាត​ ភេទប្រុស​ អាយុ២៥ឆ្នាំ​ មុខរបរកសិករ​ ទីលំនៅភូមិសយ​ ឃុំប៉ុស្ត៍១​ ស្រុកក្រូចឆ្មារ​ ខេត្តត្បូងឃ្មុំ,​

៦.​ឈ្មោះ​ ទិន​ កី​ ភេទប្រុស​ អាយុ​ ៣៥ឆ្នាំ​ មុខរបរកសិករ​ ទីលំនៅភូមិអំពិល​ ឃុំប៉ុស្ត៍១​ ស្រុកក្រូចឆ្មារ​ ខេត្តត្បូងឃ្មុំ​,​

៧.​ឈ្មោះ​ តាំង​ បញ្ញា​ ភេទស្រី​ អាយុ៣១ឆ្នាំ​ មុខរបរអ្នកទទួលភ្ញៀវផ្ទះសំណាក់​ ទីលំនៅភូមិកំពង់គ​ ឃុំកំពង់គ​ ស្រុកព្រែកប្រសព្វ​ ខេត្តក្រចេះ,​

៨.​ឈ្មោះ​ សូ​ ហឿន​ ភេទស្រី​ អាយុ​ ៥៣ឆ្នាំ​ មុខរបរបោសសំអាតផ្ទះសំណាក់​ ទីលំនៅភូមិតាប៉​ ឃុំតាសួស​ ស្រុកស្វាយជ្រុំ​ ខេត្តស្វាយរៀង,​

៩.​ឈ្មោះ​ សូ​ វណ្ណា​ ភេទស្រី​ អាយុ៣៤ឆ្នាំ​ មុខរបរបោសសំអាតផ្ទះសំណាក់​ ទីលំនៅភូមិតាប៉​ ឃុំតាសួស​ ស្រុកស្វាយជ្រុំ​ ខេត្តស្វាយរៀង,​

១០.ឈ្មោះ​ ហេង​ សារ៉ានី​ ភេទស្រី​ អាយុ៣២ឆ្នាំ​ មុខរបរកម្មករ​ ទីលំនៅភូមិ​៤៤​ ឃុំព្រះធាតុ​ ស្រុកអូរាំងឪ​ ខេត្តត្បូងឃ្មុំ​,​

១១.​ឈ្មោះ​ ឆេង​ គីម​ ភេទស្រី​ អាយុ២០ឆ្នាំ​ មុខរបរខារ៉ាអូខេ​ ទីលំនៅភូមិប្រម៉ា​ ឃុំដំរីផុង​ ស្រុកឆ្លូង​ ខេត្តក្រចេះ,​

១២.​ឈ្មោះ​ ជា​ ស្រីអូន​ ភេទស្រី​ អាយុ១៨ឆ្នាំ​ មុខរបរខារ៉ាអូខេ​ ទីលំនៅភូមិប្រម៉ា​ ឃុំដំរីផុង​ ស្រុកឆ្លូង​ ខេត្តក្រចេះ,​

១៣.​ឈ្មោះ​ យួង​ ពិសី​ ភេទស្រី​ អាយុ២២ឆ្នាំ​ មុខរបរខារ៉អូខេ​ ទីលំនៅភូមិស្លា​ ឃុំតាលុង​ ស្រុកមេមត់​ ខេត្តត្បូងឃ្មុំ​,​

១៤.​ឈ្មោះ​ រឿន​ ស្រីរ៉ា​ ភេទស្រី​ អាយុ១៧ឆ្នាំ​ មុខបរខារ៉ាអូខេ​ ទីលំនៅភូមិទី១​ សង្កាត់វាលវង់​ ក្រុកំពង់ចាម​ ខេត្តកំពង់ចាម,​

១៥.ឈ្មោះ​ អ៊ុន​ ចាន់ណែត​ ភេទស្រី​ អាយុ៣០ឆ្នាំ​ មុខរបរខារ៉ាអូខេ​ ទីលំនៅភូមិតាកែវ​ ឃុំគ​ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម,​

១៦.​ឈ្មោះ​ ហួ​ត​ ស្រីជីង​ ភេទស្រី​ អាយុ៣០ឆ្នាំ​ មុខរបរខរ៉ាអូខេ​ ទីលំនៅភូមិឬស្សីធ្លក​ ឃុំកទ្រេត​ ស្រុកស្វាយអន្ទរ​ ខេត្តព្រៃវែង​,​

១៧.ឈ្មោះ​ សៅ​ សុថារី​ ភេទស្រី​ អាយុ១៩ឆ្នាំ​ មុខរបរខារ៉ាអូខេ​ ទីលំនៅភូមិក្សេមក្សាន្ត​ ឃុំក្សេមក្សាន្ត​ ស្រុកឧត្តុង​ ខេត្តកំពង់ស្ពី,​

១៨.​ឈ្មោះ​ វេល​ ប៉ាទ្រីយាស់​ ភេទស្រី​ អាយុ២៣ឆ្នាំ​ ជាតិខ្មែរអ៊ីស្លាម​ មុខរបរកសិករ​ ទីលំនៅភូមិឈើទាលភ្លោះ​ ឃុំព្រែកសាម៉ាន់​ ស្រុកឆ្លូង​ ខេត្តក្រចេះ​

១៩.​ឈ្មោះ​ ព្រុំ​ វិចិត្រ​ ភេទប្រុស​ អាយុ​ ៤៨ឆ្នាំ​ មុខរបរម្ចាស់ផ្ទះសំណាក់​ មានទីលំនៅភូមិជ្រោយថ្មក្រោម​ ឃុំឆ្លូង​ ស្រុកឆ្លូង​ ខេត្តក្រចេះ និងដកហូតបានសំភារ:វត្ថុតាង​ ម្សៅក្រាមពណ៌សចំនួន​ ៧កញ្ចប់តូច-ធំ​,​ សំភារះសំរាប់ជក់គ្រឿងញៀនមួយចំនួនធំ​,​ ម៉ូតូចំនួន​ ២គ្រឿង​ និងទូរសព្ទ័ដៃចំនួន​ ៨គ្រឿង​ ។

បច្ចុប្បន្នជនសង្ស័យ​ និងវត្ថុតាងកំពុងឃាត់ខ្លួន​ និងរក្សាទុកបណ្តោះអាសន្ននៅការិ.ប្រឆាំងគ្រឿងញៀន​ ដើម្បីសាកសួរកសាងសំនុំរឿង​ ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post