Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ រថយន្ត៤គ្រឿង បានបុកបន្តបន្ទុយគ្នា ក្នុងទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ សំណាងពុំបណ្ដាលឲ្យ​រង​របួសដល់មនុស្ស ឬប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈឡើយ គ្រាន់តែខូចខាតរថយន្ត២គ្រឿងធ្ងន់។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧៖២០នាទីយប់​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅលើដងផ្លូវជាតិលេខ៤នៅចន្លោះគីឡលេខ១៥៩-១៦០ ស្ថិតនៅក្នុងភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចស្រុកព្រៃនប់ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងរវាងរថយន្ត៤គ្រឿងបុកបន្តគ្នាក្នុងទិសដៅស្របពីខេត្តព្រះសីហនុទៅភ្នំពេញ  ពោលគឺរថយន្តទី១ ម៉ាកឡិចស៊ីសRX300 ពណ៌ស ពាក់ស្លាក​លេខ ភ្នំពេញ 2T-8925 បើកបរដោយឈ្មោះ ជឿន សំអន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ រត់តាក់ស៊ី មានទីលំនៅភូមិជើងទឹក ឃុំត្រាំយ៉ាប ស្រុកស្រីសន្ធ  ខេត្តកំពង់ចាម បង្អង់គេចគោ បន្ទាប់មកមាន​រថយន្តទី២ម៉ាកឡិចស៊ីស RX៣៣០ ពណ៌ស គ្មានផ្លាកលេខ បើកបរដោយឈ្មោះ អ៊ឹម វណ្ណា ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិព្រៃនប់ ឃុំព្រៃនប់២ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានទៅបុកគូទថយន្តទី១ ហើក៏មានរថយន្តទី៣ ឡង់គ្រីស័រ៥៧០ ពណ៌ខ្មៅ ពាក់ស្លាក​លេខភ្នំពេញ 2M-6908 បើកបរដោយឈ្មោះ ចាន់ ស្រស់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិទឹកថ្លា ឃុំទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ បានជ្រុល​ទៅបុកគូទរថយន្តទី២ពេញទំហឹង​។ ចំណែករថយន្តទី៤ ម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាក​លេខភ្នំពេញ 2AU-57 09 បើកបរដោយឈ្មោះ ឡេង ហៃ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ បើកបរ មានទីលំនៅភូមិព្រៃព្រីង សង្កាត់ចោមចៅ ខណ្ឌពោសែនជ័យ ភ្នំពេញ ក៏បានជ្រុល​ទៅបុកគូទរថយន្តទី៣ ។

ក្រោយកើតហេតុ កម្លាំងនគរបាល​នៃអធិការដ្ឋាននគរបាល​ស្រុកព្រៃនប់ ចុះមក​សម្របសម្រួលនៅកន្លែងកើតហេតុ ដោយម្ចាស់រថយន្តទី៣ ឡង់គ្រីស័រ៥៧០ ព្រមចេញថ្លៃខូចខាតទាំងអស់ និងពុំមានការប្តឹងផ្តល់គ្នាឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor