header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ បុរសម្នាក់បានជិះម៉ូតូ១គ្រឿង និង២នាក់ទៀតជិះរថយន្ត​​បានចូលទៅកាន់​ផ្ទះប្រជាពលរដ្ឋម្នាក់ លុះពេលឃើញសមត្ថកិច្ចទៅដល់ តាមរយៈពលរដ្ឋរាយការណ៍នោះ ស្រាប់តែជនទាំង៣នាក់នេះនាំគ្នាឡើងជិះម៉ូតូ១គ្រឿងរត់គេចខ្លួន បន្សល់ទុករថយន្ត១គ្រឿងទៅវិញ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅភូមិត្រពាំងក្នុង ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង ។

គេនៅមិនទាន់ដឹងព័ត៌មានថា មូលហេតុអ្វីបានបុរសទាំងនេះរត់ចោលរថយន្ត១គ្រឿង ដោយគ្រាន់តែឃើញសមត្ថកិច្ចទៅដល់នោះទេ ។

ប្រភពព័ត៌មានពីនគរបាលនៃអធិការដ្ឋាននគរបាលស្រុករំដួលបង្ហើបថា នៅមុនកើតហេតុ បុរសម្នាក់ ឈ្មោះ អ៊ុច ភាក់ អាយុ២០ឆ្នាំ មានទីលំនៅភូមិត្រពាំងក្នុង ឃុំថ្នាធ្នង់ ស្រុករំដួល បានជិះម៉ូតូ១គ្រឿង ម៉ាក PCX ពណ៌ឈាមជ្រូក និងមានជនមិនស្គាល់អត្តសញ្ញាណ២ នាក់ទៀត ភេទប្រុស បានជិះរថយន្ត១គ្រឿង ម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2M 7558 ចូលមកផ្ទះឈ្មោះ អ៊ុច ឆុន ភេទប្រុស អាយុ ៥៥ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ឈ្មោះ អ៊ុច ភាក់ ពេលចូលមកដល់ ប្រជាពលរដ្ឋបានរាយការណ៍ជូន សម្ថកិច្ច លុះពេលសមត្ថកិច្ចទៅដល់កន្លែងកើត ហេតុ ស្រាប់តែជនសង្ស័យរត់គេចខ្លួនអស់ គឺជនទាំងបីបានជិះម៉ូតូ ម៉ាកខាងលើ ឌុបគ្នាគេចខ្លួន ចេញបាត់ ដោយបន្សល់ទុករថយន្ត១គ្រឿងនៅកន្លែងកើតហេតុ ។

ប្រភពបន្តថា សមត្ថកិច្ចបានត្រួតពិនិត្យក្នុងរថយន្តនេះ​រកឃើញមាន ខោចំនួន២ អាវ២ សោចំនួន៣៧ដើម ម៉ូទ័រកាត់ដែក១ ញញួរ១ ប៊ិដុងសាំង ពណ៌ចំណុះ២លីត្រ៣ និងផ្លែស្វាន់៣ដើម ។

បច្ចុប្បន្ន រថយន្ត និងរបស់របរទាំងនេះ ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករំដួល ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post