header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុ ៖ នារយៈពេលចុងក្រោយនេះ នៅខេត្តព្រះសីហនុ ឃើញថាខាងសមត្ថកិច្ចកិច្ចបានបង្កា្របបញ្ហាសន្តិសុខសង្គម បទល្មើសផ្សេងៗបានជាបន្តបន្ទាប់ ដែលភាគច្រើនបង្កឡើងដោយជនជាតិចិន តាមរយៈការរស់នៅ ធ្វើការ និងរបររកស៊ី ដែលជាហេតុធ្វើឲ្យបងប្អូនខ្លះមានការភ័យខ្លាចក្នុងដំណើរទេសចរណ៍ទៅកាន់ខេត្តដ៏មានប្រជាប្រិយមួយនេះ ។

បើតាមបទសំភាសន៍ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ទៅកាន់បណ្ដាញព័ត៌មានថា បទល្មើសជនជាតិនៅក្នុងខេត្តព្រះសីហនុ គឺមិនបានបង្កឲ្យប៉ះពាល់ទៅដល់មុខមាត់តំបន់ទេសចររបស់កម្ពុជាទេ ហើយលោកក៍បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អញ្ជើញមកកម្សាន្តចុះ កុុំឲ្យមានការព្រួយបារម្ភអ្វីឡើយ គឺលោកធានា១០០% តែម្ដង។

លោកបានបន្ថែមទាក់ទងនឹងការគ្រប់គ្រងជនបរទេសនេះថា ខាងស្នងការនគរបាលខេត្តមានផែនការគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងសភាពការដែលកើតឡើងដោយអនុវត្តទៅតាមច្បាប់នៃប្រទេសកម្ពុជា ដោយបញ្ជូនទៅកាន់តុលាការដូចគ្នា ពាក់ព័ន្ធនឹងបទល្មើសនៅកម្ពុជា ហើយក៍ការពារចំពោះជនបរទេសដែលធ្វើការនៅកម្ពុជាស្របច្បាប់។

លោកបញ្ជាប់បន្ថែមថាពលរដ្ឋដែលមានការភ័យខ្លាចនោះ គឺដោយសារតែទទួលបានព័ត៌មានមិនច្បាស់ ការពិតទៅមិនអ៊ីចឹងឡើយ ដោយសារតែពួកគាត់ទទួលបានព័ត៌មានតែមួយផ្នែក ហើយបើប្រជាជននៅទីរួមខេត្តនេះមិនចាប់អារម្មណ៍អីរឿងហ្នឹងទេ គឺចាប់អារម្មណ៍តែរឿងទទួលទានគាត់ហ្នឹង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post