header ads

Sponsor

ពិសី

ភ្នំពេញៈ ពិតជាអស្ចារ្យណាស់ ប្រជាពលរដ្ឋទូទៅទទួលបានកាដូថ្មីពីរទៀត ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨នេះ ក្រោយការបោះឆ្នោតមិនទាន់បានមួយសប្តាហ៍ផងនោះ។

កាដូពិសេសចំនួន២ ដែលសម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋនោះ គឺទី១ អនុញ្ញាតឲ្យប្រជាពលរដ្ឋជិះនាវាដោយឥតគិតថ្លៃពីខណ្ឌប្ញស្សីកែវ ទៅកាន់ក្រុងតាខ្មៅ។ និងទី២ ជិះរថភ្លើងពីខេត្តបន្ទាយមានជ័យ មកកាន់រាជធានីភ្នំពេញ។ ដោយគិតចាប់ពីពេលនេះ រហូតដល់ដំណាច់ឆ្នាំ២០១៨ ឯណោះ គ្មានបង់ប្រាក់​។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសបែបនេះ ធ្វើឡើងនៅព្រឹកពុធ នៅគ្រាដែលសម្តេចបង្ហាញមុខក្នុងវេទិកាសាធារណៈលើកដំបូង ក្រោយពេលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ចំណតនាវាដឹកអ្នកដំណើរ នៅក្នុងខណ្ឌឬស្សីកែវ ក្បែរស្ពានបាឡេ ដែលត្រូវបានចាត់ទុកជាសមិទ្ធផលថ្មីមួយសម្រាប់រាជរដ្ឋាភិបាលអាណត្តិនេះ។

ដើម្បីបង្កើតជាប្រព័ន្ធដឹកជញ្ជូនមួយ ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា (ផ្លូវទឹក ផ្លូវថ្នល់ ផ្លូវរថភ្លើង និងផ្លូវអាកាស) ជំរុញធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង ដោយហេតុថា ការដឹកជញ្ជូនតាមផ្លូវទឹក អាចដឹកបានច្រើនក្នុងតម្លៃទាប ប្រកបដោយសុវត្ថិភាព និងទៀងទាត់ពេលវេលាដោយមិនមានការកកស្ទះចរាចរណ៍។

កន្លងទៅ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវការធ្វើប្រតិបត្តិការដឹកអ្នកដំណើរដោយឥតគិតថ្លៃចាប់ពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ដោយប្រើប្រាស់នាវាដឹកអ្នកដំណើរចំនួន៤គ្រឿង (២គ្រឿងទិញពីប្រទេសវៀតណាម និង២គ្រឿងទៀត ជួលពីក្រុមហ៊ុន Royal Express Boat) ដែលនាវានីមួយៗមានសមត្ថភាពផ្ទុកអ្នកដំណើរបាន ៥៤-៦០នាក់ មានល្បឿនមធ្យម ៤០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយប្រើរយៈពេលប្រមាណតិចជាងមួយម៉ោងរវាងចំណតនាវាដើមទី (ឬស្សីកែវ) និងចំណតនាវាចុងទី (តាខ្មៅ) ដែលរយៈពេលនេះតិចជាង រយៈពេលធ្វើដំណើរតាមផ្លូវគោកប្រមាណ២ដង។ ហើយការធ្វើដំណើរមានភាពទៀងទាត់ មានសុវត្ថិភាព និងបានបម្រើសេវាកម្មជូនប្រជាពលរដ្ឋចាប់ពីម៉ោង ៥៖៣០ព្រឹក រហូតដល់ម៉ោង ៦៖៣០ល្ងាច គិតចាប់ពីថ្ងៃដាក់ដំណើរការបណ្តោះអាសន្នមកនោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post