ភ្នំពេញ ៖ កាលពីពេលកន្លងទៅ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវចំពោះម្ចាស់ចំការចេក អំបូរលឿងដែលមានគុណភាព មានបំណងចង់នាំចេញ គឺត្រូវមកចុះបញ្ជីនៅក្រសួង ដើម្បីសុំការវាយតំលៃទទួលស្គាល់ និងផ្ដល់ការណែនាំបន្ថែម ។
ជាមួយនឹងគ្នានេះដែរ បើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម VN Express ម្សិលមិញ ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១៨ ក្រុមហ៊ុនវៀតណាម Hoang Anh Gia Lai Agriculture Jsc ក៏មានគម្រោងវិនិយោគផងដែរ លើដីដាំដុះដំណាំចេកនេះដែលគម្រោងត្រៀមចាយលុយជាង ៤២លានដុល្លារ នៅលើផ្ទៃដី ប្រមាណ ៥ពាន់ហិចតា នៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បីពង្រីកការនាំចញផ្លែចេក ទៅកាន់ប្រទេសចិន។
ប្រភពដដែល បានបន្តឱ្យដឹងទៀតថា ភាគច្រើននៃចេក ដែលនឹងត្រូវនាំចេញទៅកាន់ប្រទេសចិន គឺតាមផ្លូវទឹក ឬផ្លូវគោក ខណៈចេកនាំចេញ មានតម្លៃចាប់ពី ០,៩៥-០,៩៩ ដុល្លារ ក្នុងមួយគីឡូក្រាម ចន្លោះពីខែកញ្ញា ដល់ខែមីនា ហើយចំណែកខែផ្សេងៗទៀត មានតម្លៃចាប់ពី ០,៥៦-០,៦០ ដុល្លារ ក្នុងមួយគីឡូក្រាម។
យ៉ាងណាក្ដី ទាក់ទងនឹងការវិនិយោគនេះ ប្រភពមិនបានបញ្ជាក់ថា ផ្ទៃដី ៥០០០ហិចតានោះ នឹងស្ថិតនៅខេត្តណានោះទេ ៕