header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពតៈ អាជ្ញាធរខេត្តកំពត និងមន្ទីរជំនាញ បាននឹងកំពុងយកចិត្តទុកដាក់ និងធ្វើការរិតបន្តឹងទៅលើបញ្ហាបរិស្ថាន ពិសេសការគ្រប់គ្រងសំរាម នៅតំបន់នានា ក្នុងក្រុង និងស្រុក ដើម្បីធានាបាននូវបរិស្ថាន អនាម័យស្អាត បង្កើនសោភ័ណភាព ជំរុញដល់កំណើនភ្ញៀវទេសចរក្នុងខេត្ត បើតាមមន្ត្រីជំនាញមន្ទីរបរិស្ថានថា នឹងមានការផាពិន័យលើបុគ្គលណា ចោលសំរាមពាសវាលពាសកាលតាមអំពើរចិត្ត ។

ការគ្រប់គ្រងសំរាមក្នុងខេត្តកំពត នៅមានកម្រិតនៅឡើយ ហើយអាជ្ញាធរខេត្ត និងមន្ទីរជំនាញ បាននឹងកំពុងចាត់វិធានការ និងស្វែងរកដំណោះស្រាយ ដើម្បីធានាបាននិរន្តភាពបរិស្ថានស្អាត គ្មានសំរាម នៅគ្រប់ទីកន្លែងនៅក្នុងខេត្ត។ ក្រោយបានផ្សព្វផ្សាយ ឬណែនាំអប់រំរួច បើប្រជាពលរដ្ឋណានៅតែយកសំរាមចោលផ្តេសផ្ដាស់ទៀត នោះនឹងត្រូវផាកពិន័យ ។

ប្រធានការិយាល័យ ចំណេះដឹង និងព័ត៌មានបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តកំពត លោកស្រី មិញ ចាន់សូរិយា បានប្រាប់ឲ្យដឹង នៅក្នុងកិច្ចសម្ភាសន៍ពេលកំពុងសម្អាតសំរាមនៅលើផ្លូវវាងក្រុងចំណុចឃុំត្រពាំងធំ ស្រុកទឹកឈូ នៅថ្ងៃទី២២ ខែសីហានេះ ថា ក្រសួងក៏ដូចជាថ្នាក់ដឹកនាំខេត្ត បានយកចិត្តទុកដាក់ណាស់ អំពីបញ្ហាបរិស្ថាន នឹងបានធ្វើប្រតិភូកម្មផ្ទេរមុខងារឲ្យទៅអាជ្ញាធរភូមិ ឃុំ ស្រុកអនុវត្តន៍ ការពារ ថែរក្សាបរិស្ថាន និងការគ្រប់គ្រងសំរាម នៅតាមតំបន់នានា គឺជាបន្ទុក និងតួនាទីរបស់មន្ត្រីមូលដ្ឋាននៃតំបន់នោះ ។

លោកស្រីបានបន្តថា ប្រភពចម្បងនៃគំនរសំរាម នៅតាមតំបន់នីមួយៗ កើតចេញពីកន្លែងអាជីវកម្មនៅតំបន់ក្បែរនោះ យកទៅចោល មិនបានដាក់ក្នុងធុង ឬកន្លែងត្រឹមត្រូវ។ លោកស្រីបន្តទៀតថា ក្នុងពេលឆាប់ៗ ថ្នាក់ដឹកនាំខេត្ត សហការជាមួយមន្ទីរបរិស្ថាន នឹងព្យាយាមរៀបចំ សេវាប្រមូលសំរាម ឲ្យទៅដល់គ្រប់ទីកន្លែងក្នុងក្រុង និងខេត្ត ហើយនៅពេលសេវាប្រមូលសំរាមទៅដល់មូលដ្ឋាន តែបើប្រជាពលរដ្ឋមិនសហការ មិនចូលរួម នៅតែចោលសំរាមពាសវាលពាសកាលទៀត នោះវាជាកំហុសរបស់ពួកគាត់ មន្ទីរនឹងធ្វើការផាកពិន័យតាមនីតិវិធីច្បាប់ ក្នុងករណីអាជ្ញាធរ ឬមន្ទីរជំនាញបានធ្វើការណែនាំ អប់រំម្តងជាពីរដងរួចមកនោះ ។

ពាក់ព័ន្ធសំរាមនៅផ្លូវវាងក្រុង លោកស្រី សេង សុភិម បានសំណូមពរសូមឲ្យប្រជាពលរដ្ឋឈប់យកសំរាមមកចាក់ទៀត ព្រោះប៉ះពាល់ដល់បរិស្ថានរបស់យើង។ លោកស្រីក៏បានស្នើសុំឲ្យមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងការគ្រប់គ្រង់សំរាម ក៏ដូចជាកាសសំណលផ្សេងៗ ឲ្យបានល្អ ដើម្បីឲ្យភូមិ ឃុំយើងមានសោភ័ណភាព អនាម័យ បរិស្ថានស្អាត ជាកន្លែងគួរឲ្យចង់រស់នៅ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post